តើអ្នកចង់ដឹងថាហេតុអ្វីបានជាស្រ្តេសមានផលអាក្រក់ចំពោះមនុស្សដែរទេ? នេះដោយសារតែវាមានឥទ្ធិពលមិនល្អច្រើនចំពោះបេះដូង និងប្រព័ន្ធបេះដូងសរសៃឈាមទាំងមូល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកពិតជាមិនចង់ឲ្យមានបញ្ហានៅប្រព័ន្ធបេះដូងសរសៃឈាមទេ ព្រោះវាជាដើមហេតុដែលនាំឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាការបញ្ចាក់កាន់តែលម្អិតអំពីឥទ្ធិពលរបស់ស្រ្តេសចំពោះប្រព័ន្ធបេះដូងសរសៃឈាម៖
លើសសម្ពាធឈាម
សម្ពាធឈាមឡើងខ្ពស់គឺជារឿងធម្មតាទេនៅពេលអ្នកមានអារម្មណ៍តក់ស្លុត អស់កម្លាំង ឬភ័យខ្លាច។ ប៉ុន្តែការលើសសម្ពាធឈាមគ្រប់ពេល ត្រូវបានគេចាត់ទុកថាជាការប្រឈមកាន់តែខ្លាំងមួយនៃជំងឺបេះដូងសរសៃឈាមបាន។ យ៉ាងណាមិញ ការបន្ថយស្រ្តេសគឺជារឿងសំខាន់សម្រាប់រក្សាសម្ពាធឈាមឲ្យនៅធម្មតាវិញបានយ៉ាងល្អ។
លើសកូឡេស្តេរ៉ុល
វាមិនគ្រាន់តែជាសម្ពាធឈាមទេដែលអាចឡើងខ្ពស់ដោយសារតែស្រ្តេសច្រើន តែកូឡេស្តេរ៉ុលក៏ឡើងដែ។ វាគឺជាបញ្ហាធ្ងន់ធ្ងរមួយដែលអាចនាំឲ្យសរសៃឈាមកកស្ទះ ហើយប្រឈមខ្ពស់នឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ខណៈពេលដែលវាគឺជាការពិតមួយដែលជ្រើសរើសការញ៉ាំអាហារមិនផ្តល់សុខភាពអាចធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់ឡើងខ្ពស់ តែការស្រ្តេសគ្រប់ពេក អាចមានឥទ្ធិពលបែបនេះដូចគ្នាដែរ។
សង្វាក់បេះដូងលោតមិនទៀងទាត់
បញ្ហាជាមួយនឹងបេះដូងលោតមិនទៀងទាត់ ត្រង់ថា វាអាចបង្កើនការប្រឈមកាន់តែខ្លាំងទៅនឹងកំណកឈាម ដែលកំណកនេះអាចអណ្តែតក្នុងចរន្តឈាម ហើយក៏អាចបង្កជាជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលដែរ។
ខូចសរសៃឈាមអាក់ទែ
ការដែលសរសៃឈាមអាក់ទែខូចខាតអាចនាំឲ្យមានបញ្ហារួចទៅហើយចំពោះប្រព័ន្ធសរសៃឈាមបេះដូង ហើយវាក៏អាចបណ្តាលមកពីស្រ្តេសកាន់តែខ្លាំងផងដែរ។ ឧទាហរណ៍ ការខូចខាតសរសៃឈាមអាក់ទែអាចធ្វើឲ្យមានកំណកកកកុញក្នុងជញ្ជាំងសរសៃឈាមអាក់ទែ ហើយវាក៏ជារឿងដែលនាំឲ្យសរសៃឈាមកាន់តែរឹងថែមទៀត។ ការខូចសរសៃឈាមបែបនេះធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់បាន។
លើសជាតិស្ករក្នុងឈាម
គ្រប់គ្នាដឹងហើយថា ការលើសជាតិស្ករគឺជាកត្តាប្រឈមមុខមួយនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ ជាអកុសល មិនមានមនុស្សច្រើនទេដែលដឹងអំពីការពិតក្នុងការលើសជាតិស្ករក្នុងឈាមនេះក៏នាំឲ្យមានបញ្ហាដល់ប្រព័ន្ធបេះដូងសរសៃឈាមដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីរបបអាហារមានជាតិស្ករច្រើន ការដែលស្រ្តេសខ្លាំងក៏ជាហេតុនាំឲ្យជាតិស្ករឡើងខ្ពស់បានដែរ៕