ជំងឺមហារីកមាត់ស្បូន ភាគច្រើនបង្កឡើងដោយវីរុសមួយប្រភេទឈ្មោះថា Human Papillomavirus (HPV)។ មហារីកមាត់ស្បូនគឺជាជំងឺរោគស្រ្តីមួយដែលងាយស្រួលបង្ការបំផុតតាមរយៈការ ធ្វើពិនិត្យសុខភាពជារោគស្រ្តីជាទៀងទាត់ និងចាក់វ៉ាក់សាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាក៏អាចព្យាបាលជាដែរនៅពេលរកឃើញជំងឺនេះទាន់ពេលវេលា។
ជារៀងរាល់ឆ្នាំ មានស្រ្តីជនជាតិអាមេរិកប្រមាណ ១២០០០នាក់ កើតជំងឺមហារីកមាត់ស្បូននេះ ហើយភាគច្រើនកើតឡើងលើស្រ្តីអាយុចាប់ពី ៣០ឆ្នាំឡើងទៅ ប៉ុន្តែស្រ្តីទាំងអស់សុទ្ធតែប្រឈមនឹងជំងឺនេះគ្រប់គ្នា។
ចំពោះវីរុស HPV ដែលជាមូលហេតុនាំឲ្យកើតជំងឺមហារីកមាត់ស្បូនច្រើនជាងគេបំភុតនោះ គឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ប្រដាប់ភេទដូចជា ទ្វារមាស រន្ធគូថ ឬរួមភេទតាមមាត់។ បើសិនជា ការបង្ករោគដោយវីរុសនេះមិនបាត់ទៅវិញដោយខ្លួនឯងទេ វាប្រហែលជាអាចបង្កជាមហារីកមាត់ស្បូននៅថ្ងៃក្រោយបាន។
រឿងផ្សេងៗទៀតដែលធ្វើឲ្យប្រឈមនឹងជំងឺមហារីកមាត់ស្បូនកាន់តែខ្ពស់ក្រោយពីឆ្លងវីរុស HPV រួច មានដូចជា៖
- ជាស្រ្តីដែលជក់បារី
- មានជំងឺអេដស៍ ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រើថ្នាំគ្រាប់ពន្យាកំណើតរយៈពេលយូរ (ច្រើនជាង៥ឆ្នាំ)
- សម្រាលកូនចាប់ពីបីនាក់ឡើងទៅ៕