ប្រអប់ជើង និងកែងជើងរបស់មនុស្សយើងត្រូវបានបង្កើតឡើងដោយឆ្អឹងចំនួន ២៦ដុំ សន្លាក់ចំនួន ៣៣ និងសរសៃចងច្រើនជាង ១០០សរសៃឯណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កែងជើងគឺជាឆ្អឹងដ៏ធំបំផុតនៃប្រអប់ជើង។
បើសិនជាអ្នកប្រើប្រាស់កែងជើងច្រើនពេក ឬមានរបួសនៅកែងជើង អ្នកពិតជាអាចមានអាការៈឈឺចាប់នៅកន្លែងនេះហើយ។ ការឈឺចាប់នេះអាចមានចាប់ពីឈឺតិចតួចរហូតដល់ពិការក៏មានដែរ។ ករណីភាគច្រើន បើសិនជាអ្នកឈឺកែងជើងហើយមិនព្រមបាត់ទៅវិញទេ យកល្អគួរតែទៅជួបពេទ្យដើម្បីពិនិត្យ និងព្យាបាលហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការព្យាបាលការឈឺកែងជើង យើងអាចដោះស្រាយដោយខ្លួនឯងបានដើម្បីសម្រួលដល់ការឈឺចាប់ដូចជា៖
- សម្រាក់ឲ្យបានគ្រប់គ្រាន់
- ស្អំទឹកកកនៅកែងជើង ១០ ទៅ១៥នាទី ចំនួនពីរដងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
- ប្រើថ្នាំបំបាត់ការឈឺចាប់ដោយមិនបាច់មានវេជ្ជបញ្ជា
- ពាក់ស្បែកជើងដែលត្រូវជើងល្អ
- ពាក់ប្រដាប់រឹបកែងជើងពិសេសនៅពេលយប់ ជាពិសេសពេលគេង
- ប្រើទ្រនាប់ទ្រកែងជើងក្នុងស្បែកជើងដើម្បីបន្ថយការឈឺចាប់។
បើសិនជាវិធីសាស្រ្តខាងលើនេះមិនអាចបំបាត់ការឈឺចាប់បានទេ វាគួរតែដល់ពេលដែលត្រូវទៅជួបពេទ្យពិនិត្យ និងព្យាបាលហើយ។ គ្រូពេទ្យអាចនឹងពិនិត្យទៅលើរាងកាយ និងសួរអំពីរោគសញ្ញា និងពេលចាប់ផ្តើមចេញរោគសញ្ញា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គាត់អាចនឹងសុំថតកាំរស្មីអ៊ិចដើម្បីកំណត់ថាតើអ្វីទៅធ្វើឲ្យឈឺកែងជើងបែបនេះ។ នៅពេលគ្រូពេទ្យដឹងអំពីមូលហេតុនៃការឈឺចាប់ហើយ ទើបការព្យាបាលត្រឹមត្រូវអាចផ្តល់បាន៕