វាពិតជាងាយស្រួលណាស់ក្នុងការស្មានដឹងថាអ្នកអាយុប៉ុន្មានតាមរយៈការសម្លឹងមើលមុខ។ យ៉ាងណាមិញ បើសិនជាអ្នកកើតជាបញ្ហាស្នាមជ្រីវជ្រួញនៅលើមុខហើយ គេពិតជាអាចស្មានដឹងថាអ្នកមានអាយុច្រើនប៉ុណ្ណាហើយព្រោះវាជាសញ្ញាដែលបញ្ជាក់ថាអ្នកអាយុច្រើនជាងធម្មតា។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះស្នាមជ្រួញ ឬផ្នត់ៗនៅលើថ្ងាស់វិញ ក៏អាចជាសញ្ញាបញ្ជាក់អំពីភាពចាស់របស់មនុស្សយើងដែរ ទោះបីជាអាយុរបស់យើងនៅក្មេងក៏ដោយ។ បើសិនជាអ្នកមិនចង់ឲ្យស្នាមផ្នត់ៗនៅលើថ្ងាស់នេះឃើញច្បាស់ទេ ខ្ញុំសូមណែនាំនូវវិធីបីយ៉ាងដែលអាចជួយបំបាត់បញ្ហានេះបានបាន។
ញ៉ាំទឹកឲ្យបានច្រើន
វិធីសាស្រ្តធម្មជាតិដ៏ល្អបំផុតមួយក្នុងការបំបាត់ស្នាមផ្នត់ៗនៅលើថ្ងាស់គឺការញ៉ាំទឹកពី ៨ ទៅ១២កែវជារៀងរាល់ថ្ងៃ។ ការបង្គ្រប់ជាតិទឹកក្នុងខ្លួនបែបនេះនឹងជួយបំពេញជាតិទឹកដល់កោសិកាស្បែ ដើម្បីកាត់បន្ថយការមើលឃើញសញ្ញានៃភាពចាស់គ្រប់យ៉ាងដែរ។ ការញ៉ាំទឹកច្រើនក៏ជួយបញ្ចេញជាតិពុលពីក្នុងខ្លួន និងធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យថែមទៀត។
លាបទឹកក្រូចឆ្មា
ហេតុផលមួយដែលនាំឲ្យមានស្នាមផ្នត់ៗច្រើននៅលើថ្ងាស់ដោយសារតែការថយចុះរបស់សារធាតុកូឡាជែនក្នុងស្បែក។ វិធីសាស្រ្តដ៏ល្អបំផុតក្នុងការជំរុញដល់ការផលិតសារធាតុនេះឡើងវិញគឺការញ៉ាំវីតាមីន C ។ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ គឺគ្រាន់តែលាបទឹកក្រូចឆ្មាស្រស់ៗនៅលើស្នាមផ្នត់ៗនៅថ្ងាស់តែប៉ុណ្ណោះ។
ប្រើទឹកត្រសក់ម៉ាស្សា
ប្រភពដ៏អស្ចារ្យមួយផ្សេងទៀតនៃវីតាមីន C គឺមានក្នុងត្រសក់ដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរចឹតត្រសក់ជាចំណិតតូចៗ ហើយកិនវាយកទឹក។ ចូរយកទឹករបស់វារក្សាទុកក្នុងទូរទឹកកកសិន បន្ទាប់មកយកវាលាបនៅលើថ្ងាស់នៅពេលថ្ងៃ ឬយប់ក៏បានដែរដើម្បីបំបាត់ស្នាមផ្នត់ៗលើថ្ងាស់៕