សម្រាប់អ្នកដែលចង់ថែរក្សារាងឲ្យនៅស្លីមនោះ ពិតជាសប្បាយចិត្តជាមិនខាននៅពេលដឹងថា កាហ្វេគឺជាភេសជ្ជៈមួយប្រភេទដែលអាចជួយឲ្យពួកគេទទួលបានជោគជ័យ។ យោងទៅតាមគេហទំព័រ Popular Science បានឲ្យដឹងថា កាហ្វេមានសមត្ថភាពរំលាយជាតិខ្លាញ់ ហើយក៏ជំរុញដល់ការធ្វើសកម្មភាពរាងកាយរបស់មនុស្សយើងផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងការផ្សព្វផ្សាយរបស់គេបង្ហាញថា សារធាតុផ្តល់ការរំញោចក្នុងការហ្វេធ្វើការទៅលើប្រព័ន្ធសរសៃប្រសាទកណ្តាល និងបង្កើនការរំលាយអាហារ ព្រមទាំងការធ្វើអុកស៊ីតកម្មរបស់អាស៊ីតខ្លាញ់ ដូច្នេះ វាក៏មានថាមពលក្នុងការបញ្ចុះជាតិខ្លាញ់ក្នុងរាងកាយដែរ។ នេះហើយគឺជាហេតុផលដែលជាតិកាហ្វេអ៊ីនក្នុងកាហ្វេជាធាតុផ្សំដ៏សំខាន់មួយក្នុងការរំលាយជាតិខ្លាញ់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)លើសពីនេះទៅទៀត តាមរយៈការបញ្ចេញជាតិខ្លាញ់ចេញពីជាលិកាខ្លាញ់ កាហ្វេអ៊ីនក៏អាចជំរុញដល់ការហាត់របស់កីឡាករអត្តពលកម្មដែរ៕