តើអ្នកមានឈឺក្បាលបែបប្រកាំងដែរទេ? ពិតណាស់ ការឈឺក្បាលបែបប្រកាំងក្រោយស្រវឹងរួច អាចជារឿងមួយមិនមានផាសុកភាពឡើយ ហើយក៏គួរតែធ្វើរឿងខ្លះដើម្បីដោះស្រាយវាដែរ។ សំណាងដែល ការឈឺក្បាលប្រភេទនេះអាចដោះស្រាយបានតាមមធ្យោបាយងាយៗដូចខាងក្រោមនេះ៖
សម្រាក
មនុស្សគ្រប់គ្នាដែលមានបញ្ហាឈឺក្បាលបែបប្រកាំងប្រាកដជាដឹងថា ការឈឺចាប់នោះគឺខ្លាំងក្លាប៉ុណ្ណា ហើយក៏អាចមានអារម្មណ៍អស់កម្លាំងបែបណាដែរ។ អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺ សម្រាកឲ្យបានច្រើន។ បើសិនជាអាច ចូរគេងថ្ងៃឲ្យបានញឹកញាប់រហូតដល់ការស្រវឹងមានភាពស្រាកស្រាន្តវិញហើយ។
ញ៉ាំអាហារផ្តល់សុខភាពល្អ
វាគឺជារឿងដ៏ល្អមួយដែលអ្នកគួរជំនួសថាមពលចាស់មកញ៉ាំអាហារដែលសម្បូរជាតិរ៉ែ និងវីតាមីនឡើងវិញ ព្រោះវាផ្តល់នូវចំនួនកាឡូរីល្អៗ។ អ្នកប្រហែលជាមិនឃ្លានអាហារក្នុងពេលស្រវឹង ប៉ុន្តែយកល្អគួរតែញ៉ាំទៅដើម្បីបង្កើនការស្វាងវិញ។
ញ៉ាំទឹក
យើងទាំងអស់គ្នាសុទ្ធតែដឹងថា ការដែលញ៉ាំទឹកគ្រប់គ្រាន់គឺជាមធ្យោបាយដ៏មានប្រយោជន៍មួយក្នុងការព្យាបាលភាពស្រវឹង។ ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំទឹកបានគ្រប់គ្រាន់ បើសិនជាដឹងថាអ្នកស្រវឹងហើយឈឺក្បាល។ អ្នកគួរតែញ៉ាំផ្លែឈើ និងបន្លែស្រស់ៗដែលមានជាតិទឹកខ្ពស់។
ចៀសវាងការប្រើប្រាស់បណ្តាញសង្គម
ខណៈពេលដែលកំពុងតែមានបញ្ហាឈឺក្បាលបែបប្រកាំង ហើយខំប្រឹងលេងបណ្តាញសង្គមទៀត អ្នកពិតជានឹងមិនមានអារម្មណ៍ល្អឡើយ។ ការដែលឈឺក្បាលក្រោយស្រវឹង វានឹងធ្វើឲ្យភ្នែកខ្លាចពន្លឺ ហើយការដែលប្រើភ្នែកសម្លឹងទៅលើបណ្តាញសង្គមទៀត អ្នកនឹងមានអារម្មណ៍កាន់តែពិបាកថែមទៀត៕