នៅពេលមនុស្សម្នាក់ឆក់ខ្សែភ្លើង ចរន្តអគ្គិសនីនឹងឆ្លងចូលក្នុងរាងកាយ ហើយវាក៏បង្កជាការស្ពឹក និងឈឺឈៀបៗ រហូតដល់បេះដូងឈប់ដើរមួយរំពិចដែរ។ វាអាចបង្កជារបួសនៅកន្លែងដែលឆក់ដូចជា រលាក ឬដំបៅស្បែក។ យ៉ាងណាមិញ ចំពោះករណីឆក់ចរន្តដែលខ្លាំងវិញ វាអាចប៉ះពាល់ដល់ខួរក្បាល និងបេះដូងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះបេះដូង អាចនាំឲ្យបេះដូងលោតញ៉ាប់ ដែលឈានទៅរកការគាំងបេះដូង និងស្លាប់ភ្លាមៗ។ ចំពោះខួរក្បាលវិញ អាចទៅជាប្រកាច់ និងមានជំងឺខួរក្បាលថែមទៀត។ ដូច្នេះហើយ ការយល់ដឹងអំពីវិធីសង្គ្រោះបឋមលើករណីឆក់ខ្សែភ្លើងយ៉ាងហោចណាស់ក៏អាចជួយជនរងគ្រោះពីបញ្ហាខាងលើបានដែរ។
ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែធ្វើនៅពេលជួបមនុស្សឆក់ខ្សែភ្លើង៖
- មុនពេលអ្នកជួយគេ ចូរមើលជុំវិញខ្លួនសិនថាមានអ្វីគួរឲ្យគ្រោះថ្នាក់ឬអត់ ព្រោះចរន្តអគ្គិសនីអាចឆ្លងមកឆក់អ្នកបានតាមរយៈទឹក ឬដែក។ ចូរទូរស័ព្ទហៅឡានសង្គ្រោះភ្លាមៗ។
- ទីពីរ ចូរព្យាយាមទាញជនរងគ្រោះពីប្រភពឆក់។ អ្នកកអាចផ្តាច់ចរន្តអគ្គិសនីបានដែរ។ បើសិនជាមិនអាចធ្វើបានទេ ចូរឈរនៅលើកន្លែង ឬរបស់ដែលមិនឆ្លងចរន្តដូចជាដុំឈើ ឬកន្លែងដែលស្ងួត និងប្រើឈើរុញជនរងគ្រោះពីប្រភពចរន្តអគ្គិសនី។ មិនត្រូវប៉ះជនរងគ្រោះដោយដៃទទេឡើយ ព្រោះវាអាចឆក់បាន។
- ក្រោយពីយកអ្នកជំងឺចេញពីប្រភពអគ្គិសនីហើយ ចូរដាក់អ្នកជំងឺឲ្យគេងផ្អៀង ហើយដាក់ក្បាលកើយលើដៃខ្លួនឯង។ ចូរច្បត់ជង្គង់របស់ជនរងគ្រោះ និងពិនិត្យមើលការដកដង្ហើមរបស់គេផង។
- បើសិនជាជនរងគ្រោះនៅមានដំបូងហើមតែ មានការរលាកតិចតួច អ្នកអាចលាងវាជាមួយទឹកចេញក្បាលរ៉ូមីណេបាន។ មិនត្រូវប្រើភួយគ្របលើជនរងគ្រោះឡើយ ព្រោះវាជាតិអំបោះរបស់ភួយអាចជាប់នៅកន្លែងដែលរលាកបាន។
- បើសិនជាមានការហូរឈាម ចូរគ្រប់គ្រងការហូរឈាមតាមរយៈប្រើក្រណាត់ស្ងួត និងស្អាតខ្ទប់នៅកន្លែងហូរឈាម ហើយប្រើវិធីចង់រឹងកុំឲ្យហូរឈាម។
- ចូរចាប់ផ្តើមធ្វើការម៉ាស្សាបេះដូង និងសួត (CPR) បើសិនជាជនរងគ្រោះមិនមានដង្ហើម។ មិនត្រូវធ្វើ CPR នៅពេលជនរងគ្រោះកំពុងដកដង្ហើមឡើយ។
ចូរចាំថា មនុស្សម្នាក់ដែលមានរបួសដោយសារឆក់ខ្សែភ្លើង ត្រូវការការយកចិត្តទុកដាក់ខាងផ្នែកវេជ្ជសាស្រ្តជាបនញទាន់ទោះបីជា គេមើលទៅមានសភាពល្អប្រើសក្រោយពីជួបគ្រោះថ្នាក់រួចក៏ដោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គ្រូពេទ្យអាចនឹងពិនិត្យមើលការរលាក បាក់ឆ្អឹង និងរបួយសផ្សេងទៀត ហើយបើសិនចាំបាច់ អាចនឹងត្រូវធ្វើតេស្តបន្ថែមទៀតដូចជា ECG, តេស្តឈាម CT Scan ឬ MRI៕