មានសំណួរមួយចំនួនដែលតែងតែត្រូវបានបុរសៗសួរជាញឹកញាប់ ថា តើទំហំរបស់លិង្គមានបញ្ហាអ្វីចោទចំពោះជីវិតរស់នៅបុរសដែរទេ? ទាក់ទឹននឹងករណីបែបនេះ រាងកាយរបស់មនុស្សប្រុសមានលក្ខណៈពិសេសៗជាច្រើន ហើយក្នុងនោះបញ្ហាទំហំរបស់លិង្គគឺជារឿងញឹកញាប់មួយដែលបុរសគ្រប់រូបតែងតែចង់ដឹងការពិតរបស់វា ក្នុងគោលបំណងចង់ឲ្យការរួមភេទមានភាពកាន់តែប្រសើរ និងរីករាយជាងមុន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីលក្ខណៈពិតប្រាកដមួយចំនួនអំពីលិង្គមនុស្សប្រុស៖
- លិង្គដែលឡើងរឹង ជាមធ្យមគឺប្រវែង ១២, ៥សង់ទីម៉ែត្រ និងមុខកាត់ ៣,៨១សង់ទីម៉ែត្រ
- កាលណារវង្វាស់ទំហំលិង្គកាន់តែធំ នឹងធ្វើឲ្យវាមានការភ្ញោចដល់សេររបស់ស្រ្តីក្នុងពេលរួមភេទកាន់តែច្រើន ហើយក៏ជួយដល់ស្រ្តីទទួលបានការឈានដល់ចំណុចកំពូលកាន់តែស្រួលដែរ។
- មនុស្សស្រីតែងប្រាថ្នាបុរសដែលមានលិង្គសមស្រប ឬមានសមាមាត្រត្រូវគ្នានឹងរាងកាយ ព្រោះវាគឺជាបង្ហាញអំពីទំនុកចិត្ត ការរីករាយផ្ទាល់ខ្លួន និងការទាក់ទាញខាងផ្លូវភេទរបស់បុរសម្នាក់នោះតែម្តង។
- ការសិក្សាក្នុងសារព័ត៌មាន Journal of Sexual Medicine កាលពីឆ្នាំ ២០១៣ រកឃើញថា បុរស៣០ភាគរយ ដែលមានលិង្គធំ ឬវែងជាទំហំលិង្គជាមធ្យមខាងលើឃើញថាមិនសប្បាយចិត្តចំពោះធម្មជាតិរបស់ខ្លួនឡើយ។
- ប្រទេសដែលមានការវះកាត់ដើម្បីពង្រីកទំហំលិង្គច្រើនបំផុតនោះគឺប្រទេសអាឡឺម៉ង់
- មធ្យោបាយដើម្បីពង្រីកទំហំលិង្គកាន់តែធំ និងវែងជាងមុនគឺ ការសម្រកទម្ងន់។ រឿងនេះដោយសារតែកាលណាមនុស្សប្រុសដែលធាត់គឺជាតិខ្លាញ់នៅក្បាលពោះខាងក្រោមរីកកប់គល់របស់លិង្គ។ តែបើសិនជាស្រកទម្ងន់ហើយ វានឹងធ្វើឲ្យគេមើលឃើញលិង្គកាន់តែវែង និងធំជាងមុនទៅវិញ។
- លិង្គមនុស្សប្រុសដែលខ្ទើយៗច្រើនតែធំជាង និងវែងជាងបុរសពេញលក្ខណៈ ហើយរឿងនេះអាចដោយសារតែអ័រម៉ូនរបស់គេកាលពីនៅក្នុងពោះម្តាយដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធ និងទំហំរបស់លិង្គតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- យើងមិនអាចប៉ាន់ស្មានទំហំលិង្គរបស់មនុស្សប្រុសដោយមិនបានឃើញលិង្គរបស់គេឡើយ ទោះបីជាអ្នកវិទ្យាសាស្រ្តបានព្យាយាមភ្ជាប់ទំនាក់ទំនងទំហំលិង្គរបស់មនុស្សប្រុសទៅនឹងទំហំជើង ច្រមុះ មេដៃ ស្លឹកត្រចៀក និងចង្អុរដៃក៏ដោយ។ ប៉ុន្តែអ្នកស្រាវជ្រាវរកឃើញថា បុរសដែលមានកំប៉េះគូថធំច្រើនតែមានលិង្គវែងជាងបុរសដែលមានកំប៉េះគូថតូចៗ ប៉ុន្តែប្រវែងលិង្គគឺគ្មានអ្វីទាក់ទងនឹងរាងកាយផ្សេងទៀតឡើយ៕