មនុស្សយើងភាគច្រើនតែងតែយកចិត្តទុកដាក់ខ្លាំងលើការព្យាបាលស្បែកមុខប៉ុណ្ណោះដើម្បីទទួលបានភាពស្រស់ស្អាត និងទាក់ទាញ។ ប៉ុន្តែនិយាយអំពីស្បែកនៅកវិញក៏ជាផ្នែកមួយដែលត្រូវយកចិត្តទុកដាក់ដែរ ព្រោះស្បែកនៅត្រង់តំបន់នេះក៏អាចក្លាយទៅជាស្តើង និងជ្រីវជ្រួញនៅពេលអាយុកាន់តែច្រើន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខ្ញុំសូមណែនាំនូវវិធីសាស្រ្តងាយៗមួយចំនួនដែលអាចផ្តល់ភាពក្មេងវ័យឡើងវិញ ក៏ដូចជារក្សាភាពស្រស់ស្អាតដល់ស្បែកនៅតំបន់កនេះយូរអង្វែង។
ប្រើវិធីតាមីន C
វីតាមីន C ត្រូវបានគេស្គាល់ថាអង់ទីអុកស៊ីដង់ ហើយវាពិតជាមានប្រយោជន៍ខ្លាំងណាស់ពេលប្រើប្រាស់វាជាថ្នាំបំប៉ន ឬទទួលបានតាមរយៈចំណីអាហារ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ក្រែមការពារកម្តៅព្រះអាទិត្យ និងផ្តល់សំណើមដែលមានផ្សំគ្នានឹងវីតាមីន C ច្រើនតែមានប្រសិទ្ធភាពកាន់តែខ្លាំងក្នុងការការពារស្បែក។
ចៀសវាងការខូចខាតដោយពន្លឺព្រះអាទិត្យ
ស្បែកនៅកមិនខុសគ្នានឹងស្បែកនៅកន្លែងផ្សេងៗឡើយ គឺងាយរងការខូចខាតដោយសារតែកម្តៅព្រះអាទិត្យណាស់ ជាពិសេសរដូវក្តៅតែម្តង។ ហេតុដូច្នេះហើយ ចូរប្រើប្រាស់ក្រែមការពារកម្តៅព្រះអាទិត្យយ៉ាងហោចណាស់ក៏មានជាតិស័ង្គសី និង Titanium ដែលអាចទប់ស្កាត់ទាំងកាំរស្មីយូវីអេ និងយូវីប៊ីបាន។
ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណដោយផ្តោតសំខាន់ទៅលើកជាពិសេសនឹងមានប្រយោជន៍បំផុតក្នុងការផ្តល់ភាពរឹងមាំដល់ស្បែក និងភាពក្មេងវ័យតែម្តង។ អ្នកដែលហាត់ប្រាណយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍នឹងមានស្បែកកក្រាសជាង និងយឺតជាងអ្នកមិនបានហាត់។ ការហាត់ប្រាណមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឲ្យចរន្តឈាមដែលផ្គត់ផ្គង់អុកស៊ីសែនបានកាន់តែល្អ។
ប្រើថ្នាំបំប៉នកូឡាជែន
អ្វីទៅជាកូឡាជែន? វាគឺជាផ្នែកមួយនៃជាលិកាតភ្ជាប់ក្នុងស្បែកដែលជួយដល់ភាពរឹងមាំ តឹងណែន និងផ្តល់កោសិកាស្បែកថ្មីឡើងវិញ។ គេនិយាយទៀតថា កូឡាជែនគឺជាសារធាតុដ៏សំខាន់សម្រាប់ភាពយឺតរបស់ស្បែកតែម្តង។ ដូច្នេះហើយ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែល្អ អ្នកក៏គួរតែប្រើថ្នាំបំប៉នកូឡាជែនណាដែលមានគុណភាពដែរ។
ញ៉ាំអាស៊ីតខ្លាញមុនពេលចូលគេងពេលយប់
ចូរញ៉ាំអាហារណាដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី និងប្រាំមួយដូចជា ត្រីសាលម៉ុង សាឌីន ផ្លែប័រ ស្ពៃស្ពីណាច គ្រាប់ល្ពៅ ជាដើម មុនពេលចូលគេង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែអាស៊ីតខ្លាញ់ងទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ផលិតកូឡាជែន និងបង្កើតកោសិកាស្បែកថ្មី។ អ្នកគួរតែញ៉ាំអាហារទាំងនេះប្រមាណ ៤ម៉ោងមុនពេលចូលគេង៕