ជំងឺក្រពេញប្រូស្តាតរីកធំខុសធម្មតា បានមកពីពាក្យបច្ចេកទេសវេជ្ជសាស្រ្ត Benign Prostatic Hyperplasia (BPH) ដែលយើងអាចសម្គាល់ដឹងតាមរយៈការលូតលាស់ ឬរីកច្រើននៃកោសិកាក្រពេញប្រូស្តាតខុសធម្មតា ដែលជាហេតុនាំឲ្យខ្សោយដល់តម្រងនោម នោមទាស់ ការបង្ករោគនៅផ្លូវទឹកម៉ូត្រ មានឈាមក្នុងទឹកនោម ឬគ្រួសក្នុងប្លោកនោម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺក្រពេញប្រូស្តាតរីកធំខុសធម្មតា គឺជាផ្នែកមួយនៃភាពចាស់ ឬអាយុច្រើនរបស់មនុស្ស ហើយវាក៏បណ្តាលមកពីការប្រែប្រួលនៃតុល្យភាពអ័រម៉ូន និងកោសិកាលូតលាស់ដែរ។ ជំងឺនេះកើតឡើងនៅពេលកោសិការបស់ក្រពេញប្រូស្តាតមានការបំបែកកូនចៅ និងកោសិកាថ្មីៗច្រើន ទោះធ្វើឲ្យវារីកធំបែបនេះ។ ជាលទ្ធផល វានឹងធ្វើឲ្យគៀប ឬសង្កត់លើផ្លូវបង្ហួរនោម និងនោមមកចេញតិចៗ ឬហៅថានោមទាស់។
រោគសញ្ញានៃជំងឺក្រពេញប្រូស្តាតរីកធំខុសធម្មតាច្រើនតែមានលក្ខណៈតិចតួចណាស់នៅពេលចាប់ផ្តើមដំបូងៗ។ អាការៈរបស់វាមានដូចជា នោមមិនអស់ ឧស្សាហ៍នោមយប់ ចេះតែតក់ទឹកនោមបន្តទៀតទោះនោមចប់ហើយក៏ដោយ នោមទាស់ ឬត្រូវការប្រឹងទើបនោមកើត ចរន្តលំហូរទឹកនោមខ្សោយ ចេះតែចង់ទៅនោមភ្លាមៗ តែនោមចេញតិចៗ ឬក្រចេញ នោមឈឺ និងមានឈាម ឬខ្ទុះក្នុងទឹកនោមទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះ កាលណាមនុស្សម្នាក់មានអាការៈទាំងអស់នេះហើយ គួរតែដល់ពេលទៅជួបពេទ្យដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលា ដើម្បីបង្ការផលវិបាកនានា៕