មានស្វាមីខ្លះមិនចូលចិត្តនិយាយច្រើនឡើយ ដូចនេះអ្នកដែលជាប្រពន្ធមិនសូវបានស្តាប់លឺពាក្យថា គេស្រលាញ់អ្នកឡើយ ថ្វីត្បិតតែគេមិននិយាយ ប៉ុន្តែគេបានយកសកម្មភាពមួយចំនួនមកប្រាប់អ្នកថា គេស្រលាញ់អ្នក។តើមានសកម្មភាពអ្វីខ្លះទៅ?
1. គេនឹងតែងតែសម្លឹងមើលភ្នែកអ្នកមិនដាក់ភ្នែកឡើយ ព្រោះគេចង់និយាយថាគេស្រលាញ់អ្នក ប៉ុន្តែគេនិយាយមិនចេញ។
2. គេនឹងតែងតែស្លៀកពាក់ខោអាវដែលអ្នកទិញឱ្យគេ ដើម្បីបញ្ជាក់ថាគេស្រលាញ់អ្នក និងទុកអ្នកសំខាន់ក្នុងជីវិតជានិច្ច។
3. គេនឹងពិភាក្សាពីកន្លែងដែលគេនឹងនាំអ្នកទៅពេលអនាគត ព្រោះគេដឹងថាមនុស្សស្រីគ្រប់រូបសុទ្ធតែរំពឹងចង់ទៅលេងកន្លែងដែលខ្លួនពេញចិត្តជាមួយមនុស្សដែលខ្លួនស្រលាញ់ ដូចនេះបើគេមានទង្វើបែបនេះ នោះបញ្ជាក់ថាគេស្រលាញ់អ្នកខ្លាំងណាស់។
4. គេនឹងសាកល្បងពិសារអាហារដែលអ្នកចូលចិត្ត ទោះបីជាគេមិនចូលចិត្តក៏ដោយ ព្រោះគេចង់ដើរចូលពិភពរបស់អ្នកឱ្យបានច្រើន មានតែភាពស្រលាញ់ខ្លាំងទេ ដែលអាចធ្វើឱ្យមនុស្សប្រុសធ្វើបែបនេះបាន។
5. គេនឹងកំដរអ្នកទៅគ្រប់ទីកន្លែង ដូចជាដើរផ្សារទិញខោអាវជាដើម ព្រោះគេចង់ឱ្យអ្នកសប្បាយចិត្ត។
6. នៅពេលដែលគេនិយាយទូរស័ព្ទជាមួយអ្នកដទៃ គេនឹងនិយាយនៅចំពោះមុខអ្នក ព្រោះគេគ្មានអាថ៌កំបាំងជាមួយអ្នកទេ ដោយសារតែគេស្រលាញ់អ្នក ទើបគេមិនចង់មានអាថ៌កំបាំងជាមួយអ្នក៕