អាការៈឈឺខ្នងអាចកើតឡើងពីមួយពេលទៅមួយពេល ហើយបើទោះជាវាអាចបាត់ទៅវិញដោយខ្លួនឯងក៏ដោយ ក៏ត្រូវការរយៈពេលយូរណាស់ដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីបំបាត់អាការៈឈឺខ្នងឆាប់រហ័ស ៖
១. ស្អំទឹកកក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំទឹកកកមួយកញ្ចប់ក្នុងកន្សែង ឬក្រណាត់ស្អាតរួចដាក់ស្អំលើខ្នងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី និងអនុវត្តសារឡើងវិញពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាការស្រេច។
២. ម៉ាស្សា
ការម៉ាស្សាខ្នងផ្នែកខាងក្រោមអាចបំបាត់អាការៈឈឺចាប់គួរឱ្យកត់សម្គាល់។ វាក៏ជួយធ្វើឱ្យលំហូរឈាមទៅកាន់ខ្នងមានលក្ខណៈប្រសើរឡើងដែលអាចកាត់បន្ថយការរលាកផងដែរ។
៣. ទទួលទានអាហារមានផ្ទុកវីតាមីន B12
វាអាចទៅរួចដែលការឈឺចាប់អាចបណ្ដាលមកពីកង្វះវីតាមីន B12។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន B12។
៤. ផ្លែម្នាស់
ម្នាស់មានផ្ទុកសារធាតុ bromelain ដែលប្រយុទ្ធប្រឆាំងការរលាកនិងបំបាត់ការឈឺចាប់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ស្រស់។
៥. គេងផ្អៀងទៅឆ្វេង
អ្នកដែលមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃអាចទទួលបានអត្ថប្រយោជន៍យ៉ាងប្រសើរពីការគេងផ្អៀងទៅខាងឆ្វេង។ នោះក៏ព្រោះតែការគេងផ្អៀងអាចបំបាត់សម្ពាធដែលសង្កត់លើឆ្អឹងខ្នង។ ដូច្នេះប្រសិនបើអ្នកចង់គេងលក់បានស្រួល ចូរព្យាយាមគេងផ្អៀងទៅខាងឆ្វេង៕