រហូតមកដល់ពេលនេះ យើងបានគ្របដណ្ដប់នូវសមាសធាតុបីនៃ ការទំនាក់ទំនងអហិង្សា ដោយការសង្កេត អារម្មណ៍ និងតម្រូវការ។ តោះមកមើលដំណាក់កាលចុងក្រោយនៃ ការទំនាក់ទំនងអហិង្សា ៖ ការស្នើសុំ។ តើយើងអាចបង្ហាញពីសំណូមពររបស់យើងតាមរបៀបណាដែលនឹងជួយអ្នកដទៃឱ្យបង្ហាញសេចក្ដីមេត្ដាករុណាដល់យើង?
ការស្នើសុំមួយគួរតែត្រូវបានបញ្ជាក់យ៉ាងច្បាស់ដើម្បីបង្ហាញនូវអ្វីដែលអ្នកពិតជាចង់បាន។ ហើយបើយើងបង្ហាញកាន់ច្បាស់លាស់ នោះនឹងកាន់តែធ្វើអោយយើងទទួលបានវា។
នេះមានន័យថាការបង្កើតសំណូមពរក្នុងភាសាវិជ្ជមាន។ ភាសាវិជ្ជមានគឺនៅពេលដែលអ្នកស្នើសុំអោយគេធ្វើអ្វីមួយ ខណៈពេលដែលភាសាអវិជ្ជមានសំដៅទៅលើពេលដែលអ្នកស្នើសុំឱ្យនរណាម្នាក់ឈប់ធ្វើអ្វីមួយ។ ភាសាអវិជ្ជមានអាចមិនច្បាស់លាស់នៅពេលខ្លះ ហើយអាចនាំឱ្យមានការយល់ច្រឡំ។
ឧទាហរណ៍ បុរសម្នាក់ខឹងនឹងភរិយារបស់គាត់ដែលតែងតែមកពីធ្វើការវិញយឺត ហើយគាត់ ប្រាប់នាងថា«អូនឯងចំណាយពេលច្រើនពេកហើយនៅកន្លែងធ្វើការ!»។ នាងបានយល់ពីភាសាអវិជ្ជមាននេះថានាងធ្វើការច្រើនពេក។ នៅសប្តាហ៍ក្រោយ នាងបានរៀបចំដំណើរកម្សាន្តជិះទូកសម្រាប់ខ្លួននាង។
ប៉ុន្តែនេះមិនមែនជាអ្វីដែលបុរសជាស្វាមីចង់បាននោះទេ។ គាត់ចង់ឱ្យនាង ត្រលប់មកផ្ទះវិញហើយចំណាយពេលជាមួយគាត់ មិនមែនចំណាយពេលតិចនៅកន្លែងធ្វើការទេ។ សំណើមួយដែលប្រសើរជាងនេះគឺ “បងចង់ឱ្យអូនចំណាយពេលយ៉ាងហោចណាស់មួយល្ងាចក្នុងមួយសប្តាហ៍ជាមួយកូនៗ និងបង” ។
វាក៏សំខាន់ផងដែរក្នុងការបង្កើតសំណើអោយទៅជាសកម្មភាពជាក់ស្តែង ដូច្នេះអ្នកដទៃអាចដឹង ពីអ្វីដែលពួកគេត្រូវធ្វើ។
ឧទាហរណ៍ និយោជកដែលចង់បានមតិយោបល់ពីបុគ្គលិករបស់គាត់ ប៉ុន្តែដឹងថាពួកគេខ្លាច មិនហ៊ាននិយាយ។ គាត់អាចនិយាយថា “ខ្ញុំចង់ឱ្យអ្នកមានអារម្មណ៍ថាអ្នកអាចការចែក រំលែកគំនិតរបស់អ្នកជាមួយខ្ញុំបាន។ ” នៅទីនេះគាត់បាននិយាយថាគាត់ចង់ឱ្យពួកគេមានអារម្មណ៍ថាពួកគេនិយាយអីក៏បាន។
ទោះជាយ៉ាងណាក៏ដោយ គាត់មិនបានប្រាប់ពីសកម្មភាពជាក់ស្តែងណាមួយដែលពួកគេ អាចធ្វើដើម្បីឱ្យមានអារម្មណ៍ថាមានសេរីភាពនោះទេ។ ដើម្បីជួយឱ្យពួកគេធ្វើដូច្នោះ គាត់គួរតែស្នើដោយប្រើគោលការណ៍សកម្មភាពវិជ្ជមានថា “ខ្ញុំចង់ឱ្យអ្នកប្រាប់ខ្ញុំពីអ្វីដែលខ្ញុំអាចធ្វើ ដើម្បីធ្វើឱ្យអ្នកងាយស្រួលក្នុងការចែករំលែកគំនិតរបស់អ្នកជាមួយខ្ញុំ” ។