យើងបាននិយាយអំពីទំនាក់ទំនងរវាងការប្រាស្រ័យទាក់ទងល្អនិងការសង្កេត។ ដូច្នេះឥឡូវនេះ យើងនឹងពិនិត្យមើលរបៀបធ្វើអោយជំនាញសង្កេតរបស់យើងកាន់តែប្រសើរឡើង។
ជាបឋម សូមផ្តោតថាមពលរបស់អ្នកទៅលើការយល់ដឹងពីពេលវេលាបច្ចុប្បន្ន។ ស្តាប់ដោយប្រុង ប្រយ័ត្នចំពោះអ្វីដែលអ្នកដទៃនិយាយ ហើយសួរខ្លួនឯងថាតើវាប៉ះពាល់ដល់សុខុមាលភាព របស់ខ្ញុំយ៉ាងម៉េចដែរ? ភ្ជាប់វិញ្ញាណរបស់អ្នក – កាយវិញ្ញាណ ចក្ខុវិញ្ញាណ និងសោតវិញ្ញាណ – ដើម្បីភ្ជាប់ទំនាក់ទំនងនឹងស្ថានភាពឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
ជំហានបន្ទាប់គឺជៀសវាងការនិយាយជាទូទៅពីការពិភាក្សារបស់អ្នក ដែលអាចធ្វើបានដោយ ការយកការសង្កេតទៅភ្ជាប់នឹងស្ថានភាពជាក់ស្តែង។ ជំនួសឱ្យការនិយាយថា “អ្នកតែងតែ … ” អ្នកគួរតែនិយាយសំដៅទៅលើពេលជាក់លាក់ណាមួយនៅពេលដែលអ្វីមួយធ្វើឱ្យអ្នកខកចិត្ត។ ឧទាហរណ៍ អ្នកអាចចង្អុលបង្ហាញថាដៃគូរបស់អ្នកភ្លេច ទិញអាហារឆ្កែពីហាង លក់សត្វចិញ្ចឹម ទៀតហើយ។
ទោះជាយ៉ាងណាក៏ដោយ វាក៏សំខាន់ផងដែរក្នុងការបែងចែករវាងការសង្កេតនិងការវាយតម្លៃ។ ទស្សនវិទូជនជាតិឥណ្ឌា លោក គ្រីស្នាមឺទី (J. Krishnamurti) បានសរសេរថា ការសង្កេតដោយគ្មានការវាយតម្លៃគឺជាទម្រង់ខ្ពស់បំផុតនៃប្រាជ្ញា។ សម្រាប់មនុស្សជាច្រើន ការបែងចែកគ្នារវាងការសង្កេតនិងការរិះគន់ ឬការវិនិច្ឆ័យ អាចជាការពិបាក។
ឃ្លាថា “ថៅកែរបស់ខ្ញុំតែងតែយឺតយ៉ាវ” គឺជាការវាយតម្លៃមួយ ចំណែកឯឃ្លា “ថៅកែរបស់ខ្ញុំមិន មកដល់មុនម៉ោង 8:30 នាទីព្រឹកទេ” គឺមានអត្ថន័យត្រឹមត្រូវ។ ស្រដៀងគ្នានេះដែរ ឃ្លា “អ្នកកម្រ នឹងយកដំបូន្មានរបស់ខ្ញុំ” គឺជាការវាយតម្លៃមួយ។ ការសង្កេតត្រឹមត្រូវជាងនេះគឺ “បីដងហើយដែល ខ្ញុំបានផ្តល់ដំបូន្មាន តែអ្នកមិនព្រមទទួលយកវាទេ” ។
ការសង្កេតទាំងពីរនេះមានលក្ខណៈជាក់លាក់ ដែលអាចកាត់បន្ថយការយល់ច្រឡំបាន។ អ្វីដែលលើសពីនេះទៀតនោះ វាមិនមានការរិះគន់ដែលនេះរារាំងអ្នកទទួលសារ របស់អ្នកពីការនិយាយការពារ។
មធ្យោបាយមួយទៀតនៃការធ្វើអោយការសង្កេតកាន់តែប្រសើរនោះគឺត្រូវដឹងពីការបែងចែក។ ប្រសិនបើអ្នករវល់នឹងការបែងចែកអត្តសញ្ញាណ អ្នកនឹងមានការពិបាកក្នុងការទាក់ទងទៅ នឹងស្ថានភាពជាក់លាក់មួយឬមនុស្សណាម្នាក់។ ឧទាហរណ៍ ការមានគំនិតថានរណាម្នាក់ជា “សេរីនិយម” ឬ “អភិរក្ស” អាចរារាំងការវិនិច្ឆ័យរបស់អ្នកនៅពេលពិភាក្សាអំពីបញ្ហាជាក់លាក់មួយ។ អ្នកបានសន្មត់រួចហើយនូវអ្វីដែលមនុស្សនេះកំពុងគិត។