នៅក្នុងសង្គមណាក៏ដោយ ការប្រាស្រ័យទាក់ទងគឺជាការកសាងមូលដ្ឋានគ្រឹះមួយនៃជីវិតប្រចាំថ្ងៃ។ ប្រសិនបើយើងចង់រស់នៅល្អនៅក្នុងសង្គម យើងត្រូវរៀនពីរបៀបទំនាក់ទំនងជាមួយ អ្នកដទៃប្រកប ដោយប្រសិទ្ធភាព។
ជាអកុសល យើងមានទំនោរក្នុងការប្រើភាសាដែលកាត់បន្ថយលំហូរនៃការប្រាស្រ័យទាក់ទង ឬអាក្រក់ជាងនេះទៅទៀតនោះគឺការប្រើភាសាដែលប៉ះពាល់អាក្រក់ដល់យើងនិងមនុស្សដែលយើងកំពុងនិយាយជាមួយ។
ការប្រាស្រ័យទាក់ទងគ្នាដ៏អាក្រក់នេះកើតឡើងនៅពេលពាក្យសម្ដីរបស់យើងបានបង្កើតជញ្ជាំងជំនួសឱ្យការបង្កើតស្ពាន។ ឧទាហរណ៍ ការហៅមិត្ដភក្ដិរបស់យើង ថាអាត្មានិយម ព្រោះគាត់យកនំចុងក្រោយនៅលើចាន នោះគឺជាសម្តីចោទប្រកាន់ដែលបង្កើតឱ្យមានការការពារ។ ផ្ទុយពីនេះ គ្រាន់តែ សួរធម្មតាៗ ថាហេតុអ្វីគាត់ធ្វើបែបនោះអាច នឹងជួយស្វែងរក ដំណោះ ស្រាយ បាន។
លើសពីនេះទៀត ភាសាប្រភេទនេះរារាំងយើងពីភាពមេត្តាករុណា របស់យើងដែលធ្វើឱ្យយើង មានភាពហិង្សាកាន់តែខ្លាំងឡើងជាលក្ខណះបុគ្គលនិងសង្គមទាំងមូល។ ទំនាក់ទំនងរវាងភាសា និងអំពើហិង្សាត្រូវបានសិក្សាដោយ លោក អូជេ ហាវី (O.J. Harvey) ដែលជាសាស្រ្តាចារ្យ ផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យកូឡូរ៉ាដ៉ូ (Colorado)។ គាត់បានសិក្សាបំណែកៗ នៃអក្សរសិល្ប៍ពិភពលោកពីប្រទេសផ្សេងៗ ហើយស្វែងរកពាក្យដែលបានវិនិច្ឆ័យមនុស្សថា “ល្អ” និង “អាក្រក់”។
ការសិក្សានេះបានរកឃើញថា ប្រទេសដែលមានពាក្យថ្កោលទោសនៅក្នុងអក្សរសិល្ប៍ ក៏មានចំនួននៃអំពើហិង្សាខ្ពស់ជាងគេដែរ។ លោក ហាវី (Harvey) បានសន្និដ្ឋានថាវប្បធម៌ ដែលដាក់ស្លាកមនុស្សថាជា “ល្អ” ឬ “អាក្រក់” ពង្រឹងគំនិតដែលថាបុគ្គល “អាក្រក់” សមនឹង ទទួលបានការដាក់ទណ្ឌកម្ម ដែលនេះរួមចំណែកដល់ចំនួនឧប្បត្តិហេតុហិង្សា។
ប៉ុន្តែការប្រាស្រ័យទាក់ទងបែបអាក្រក់នេះ គឺមិនមានត្រឹមតែ«ល្អ»ឬ«អាក្រក់»ប៉ុណ្ណោះទេ។ តាមពិតទម្រង់នៃការប្រាស្រ័យទាក់ទងនេះមានឧបករណ៍ភាសាជាច្រើនដែលជួយបង្កើតចន្លោះរវាងគ្នានិងគ្នា។ ឧបករណ៍ភាសាមួយក្នុងចំណោមនេះ គឺជាការវិនិច្ឆ័យសីលធម៌។
ការវិនិច្ឆ័យសីលធម៌ ៖ ច្រើនតែជាការប្រមាថមើលងាយ រិះគន់ និងការបែងចែក – មានន័យថា បុគ្គលម្នាក់ដែលធ្វើខុសពីប្រព័ន្ធតម្លៃរបស់អ្នកនោះគឺជាអាកប្បកិរិយា “ខុស” ។
ឧទាហរណ៍ថាកូនស្រីម្នាក់ដែលចង់ចេញពីផ្ទះឪពុកម្តាយរបស់នាង។ ពួកគេគិតថានាងមិន ទាន់ធំល្មមនៅឡើយទេ ហើយគិតថានាងនឹងនាំឱ្យខ្លួននាងជួបភាពគ្រោះថ្នាក់។ ប៉ុន្តែជំនួសឱ្យការបង្ហាញពីភាពមេត្តាករុណា និងការព្យាយាមយល់ពីទស្សនៈរបស់នាងផ្ទាល់ ឪពុកម្តាយបានហៅនាងថាជាមនុស្ស “អាត្មានិយម”។
ជំនួសឱ្យការហៅនាងថា«អាត្មានិយម» ពួកគេគួរតែឆ្លៀតពេលដើម្បីកំណត់ពីតម្រូវ ការរបស់ ពួកគេព្រមទាំងតម្រូវការរបស់កូនស្រីរបស់ពួកគេ
ហើយមានការពិភាក្សាគ្នាដោយក្ដីមេត្តា។ វាអាចប្រហែលថាអ្វីដែលឪពុកម្តាយពិតជាមានការព្រួយបារម្ភនោះ
គឺថាពួកគេនឹងនឹកកូន ស្រីរបស់ពួកគេ។ ដោយប្រើភាសាដែលមានភាពមេត្តាធម៌ ពួកគេអាចផ្សាភ្ជាប់ភាពខុសគ្នា
របស់ពួកគេជំនួសឱ្យការឃ្លាតឆ្ងាយគ្នាទៅវិញទៅមក។
នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ វិធីសាស្ត្របន្ទាប់ទៅទៀតនឹងបង្ហាញអ្នកយ៉ាងច្បាស់ពីរបៀបចាប់ផ្តើមទំនាក់ទំនងដោយក្ដីមេត្តា។