តើអ្នកធ្លាប់មានអារម្មណ៍ថា បេះដូងលោតខុសធម្មតាដែរទេ? បញ្ហាមួយនេះអាចកើតឡើងយូរបំផុតពីរបីវិនាទី ឬមួយម៉ោងក៏មានដែរ។ វាមានកត្តាច្រើនណាស់ដែលនាំឲ្យមានបញ្ហាញ័រដើមទ្រូងបែបនេះដូចជា កត្តាជីវសាស្រ្ត ឬជំងឺអ័រម៉ូន បញ្ហាចិត្តសាស្រ្ត ឬកត្តាបរិដ្ឋានជុំវិញខ្លួន។ បើសិនជាអ្នកមានបញ្ហាញ័រដើមទ្រូងជាទៀងទាត់ វាអាចជាប្រភពដែលសាំចិត្តមួយ និងភ័យខ្លាចហើយ។ ប៉ុន្តែអ្នកអាចបង្ការបញ្ហានេះកុំឲ្យកាន់តែធ្ងន់ធ្ងរបានជាមួយនឹងការព្យាបាលដោយខ្លួនឯងដូចខាងក្រោមនេះ៖
ធ្វើក្អក
បើសិនជាអ្នកកំពុងតែមានបញ្ហាញ័រដើមទ្រូង ចូរព្យាយាមធ្វើក្អកខ្លាំងរយៈពេលច្រើននាទី ព្រោះវាអាចសម្រួលដល់ការញ័រដើមទ្រុងបាន។ នៅពេលក្អក វានឹងដាក់សម្ពាធទៅក្នុងដើមទ្រូងដែលអាចបង្ខំឲ្យបេះដូងវិលមកលោតធម្មតាវិញ។
ញ៉ាំទឹកត្រជាក់
មធ្យោបាយដ៏ល្អបំផុតដើម្បីសម្រួលដល់ចង្វាក់បេះដូងវិលមកធម្មតាវិញគឺ ញ៉ាំទឹកត្រជាក់។ វាអាចត្រង់ថា ការញ័រដើមទ្រូងបង្កឡើងដោយការខ្សោះជាតិទឹក ដូច្នេះត្រឹមទឹកត្រជាក់មួយកែវគឺអាចជួយបានហើយ។ ហេតុផលមួយទៀតដែលត្រូវការញ៉ាំទឹកត្រជាក់ គឺថាវាអាចជួយបន្ថយការថប់អារម្មណ៍ ដូច្នេះបេះដូងនឹងលោតធម្មតាវិញដែរ។
បង្កើនការញ៉ាំជាតិម៉ាញ៉េស្យូម
ហេតុផលទៅរួចមួយដែលដែលធ្វើឲ្យញ័រដើមទ្រូងកើតឡើងនោះគឺ ក្នុងឈាមកង្វះជាតិម៉ាញ៉េស្យូម។ ជាតិម៉ាញ៉េស្យូមជាអ្នកជម្រុញដល់បេះដូង និងប្រព័ន្ធសរសៃប្រសាទទាំងមូលធ្វើការឲ្យមានប្រសិទ្ធភាព។ អាហារសម្បូរជាតិម៉ាញ៉េស្យូមមានដូចជា ស្ពៃស្ពីណាច។ អ្នកក៏អាចប្រើថ្នាំបំប៉នជាតិម៉ាញ៉េស្យូមបានដែរ។
សម្បកឈើអែម
នៅពេលនិយាយដល់ការព្យាបាលដោយខ្លួនឯងសម្រាប់ការញ័រដើមទ្រូង អ្នកប្រហែលជាចង់ប្រើសម្បកឈើអែមហើយ។ អ្វីដែលអស្ចារ្យចំពោះរបស់នេះគឺថា វាផ្ទុកទៅដោយសារធាតុការពារជាច្រើន ដែលល្អចំពោះសុខភាព។ ត្រឹមតែម្សៅសម្បកឈើអែមមួយស្លាបព្រា លាយជាមួយទឹកក្តៅឧណ្ហៗមួយកែវ ហើយផឹកគឺល្អហើយ។ វានឹងជួយឲ្យបេះដូងលោតមកធម្មតាវិញ។
ដកដង្ហើមជ្រៅៗ
អ្នកក៏អាចដោះស្រាយការញ័រដើមទ្រូងតាមរយៈការដកដង្ហើមជ្រៅៗដែរ។ ការសិក្សាអំពីរបៀបគ្រប់គ្រងការដកដង្ហើមអាចជួយបន្ថយអារម្មណ៍ថប់អារម្មណ៍ និងការឈឺចាប់ដែលធ្វើឲ្យចង្វាក់បេះដូងវិលមកធម្មតាវិញ។ ហេតុផលមួយផ្សេងទៀតដែលអ្នកគួរតែដកដង្ហើមជ្រៅៗគឺថា វាអាចធ្វើឲ្យរាងកាយធូរស្រាល ដូច្នេះវានឹងផ្តល់អុកស៊ីសែនគ្រប់គ្រាន់ទៅខួរក្បាល។ ចូររកកន្លែងស្ងាត់មួយ ហើយដកដង្ហើមចូលតាមច្រមុះឲ្យជ្រៅ ហើយចេញវិញតាមមាត់៕