ការដកដង្ហើមលឺដូចហួចកើតឡើងនៅពេលដែលអ្នកត្រូវដង្ហើមក្នុងផ្លូវដង្ហើមដែលស្ទះ ឬរួមតូច ហើយលឺសូរនៅពេលដកដង្ហើមចេញ។ ដោយសារតែផ្លូវដង្ហើមអ្នករួមតូច ហើយអ្នកក៏ពិបាកនឹងដកដង្ហើមទៀតនោះ ដូច្នេះអ្នកទំនងជាមានបញ្ហាតឹងទ្រូង អស់កម្លាំង និងអាចសន្លប់ភ្លាមដោយសារតែកង្វះអុកស៊ីសែន។ ថ្វីបើការដកដង្ហើមលឺដូចហួចមិនមែនជាបញ្ហាសុខភាពពិតប្រាកដក៏ដោយ តែវាជាសញ្ញានៃជំងឺណាមួយក្នុងខ្លួន។ មានមធ្យោបាយច្រើនណាស់ដែលអាចជួយបំបាត់បញ្ហាដកដង្ហើមលឺដូចហួចនេះបាន។
ស្ទីម
មធ្យោបាយដ៏ល្អបំផុតក្នុងការបំបាត់បញ្ហាដកដង្ហើមលឺដូចហួចគឺត្រូវការស្ទីម។ អ្នកអាចចាប់ផ្តើមដោយការដាំទឹកឲ្យពុះរយៈពេលពីរបីនាទី ហើយចាក់វាចូលទៅក្នុងចាន។ អ្នកអាចដាក់ប្រេងចូលបន្ថែមទៀតដើម្បីទទួលបានក្លិនល្អពេលដកដង្ហើមចូល។ ពេលនោះអ្នកនឹងទទួលបានការដកដង្ហើមកាន់តែស្រួលផង។
ញ៉ាំទឹកក្តៅឧណ្ហៗ
បើសិនជាមូលហេតុនៃការដកដង្ហើមលឺដូចហួចរបស់អ្នកបង្កឡើងដោយការឡើងស្លេស្ម វានឹងមានប្រយោជន៍វិញបើសិនជាអ្នកញ៉ាំទឹកក្តៅឧណ្ហៗបានច្រើន។ អ្នកអាចញ៉ាំជាតែឬសឈើក៏បានដែរដើម្បីកាត់ស្លេស្ម។
ងូតទឹកក្តៅ
មធ្យោបាយមួយផ្សេងទៀតដើម្បីបំបាត់ការដកដង្ហើមលឺដូចហួចគឺងូតទឹកក្តៅ ព្រោះថាភាពក្តៅដែលចេញពីទឹកអាចជួយធ្វើឲ្យផ្លូវដង្ហើមរីកធំ និងរំលាយស្លេស្មបានទៀតផង។ អ្នកនឹងមានអារម្មណ៍កាន់តែល្អក្រោយពីផ្លូវដង្ហើមរីកធំហើយ។
ញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន
ដឲមានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃច្រើនណាស់ដែលអាចធ្វើឲ្យដកដង្ហើមលឺដូចហួច។ វាកើតឡើងត្រង់ថា បើសិនវាគឺជាមូលហេតុនៃការដកដង្ហើមលឺដូចហួចនោះ អ្នកគួរតែញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើនជាពិសេសអាហារដែលមានវីតាមីន C ដោយសារតែវានឹងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ នៅពេលប្រព័ន្ធភាពស៊ាំធ្វើការបានល្អ ផ្លូវដង្ហើមអ្នកក៏ធ្វើការកាន់តែល្អថែមទៀតដែរ។
ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមមានជីវជាតិសំខាន់ៗច្រើនណាស់ ហើយការលាយជាមួយនឹងទឹកក្តៅ និងទឹកឃ្មុំមួយស្លាបព្រា ដើម្បីទទួលទាន កាន់តែជារឿងល្អក្នុងការបំបាត់ការដកដង្ហើមលឺដូចហួចទៀត៕