ការបាត់បង់ការចងចាំ ឬហៅថា Amnesia គឺជាការភ្លេចភ្លាំងរយៈពេលខ្លីមួយ។ ការបាត់បង់ការចងចាំប្រភេទនេះអាចជាការភ្លេចនូវអ្វីដែលជាការពិត ព័ត៌មាន និងបទពិសោធន៍ដែលខ្លួនធ្លាប់មាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មូលហេតុចំបងនៃការបាត់បង់ការចងចាំប្រភេទនេះមានដូចជា៖
- ជំងឺដាច់សរសៃឈាមខួរក្បាល
- ការរលាកខួរក្បាល
- ជំងឺគាំងបេះដូង
- ការពុលនឹងឧស្ម័នកាបូនម៉ូណូអុកស៊ីត
- ការញ៉ាំគ្រឿងស្រវឹងរយៈពេលយូរ
- មានដុំសាច់ក្នុងខួរក្បាល
- មានបញ្ហាប្រកាច់
- កំពុងតែលេបថ្នាំព្យាបាលជំងឺអ្វីមួយ
- ការខ្ទាំខួរក្បាល។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នក ឬនរណាម្នាក់ដឹងថា មានការបាត់បង់ការចងចាំដោយមិនដឹងមូលហេតុ មានរបួសនៅក្បាល ការវង្វេងវង្វាន់ ឬមានអាការៈខួរក្បាលមិនប្រក្រតីណាមួយ ចូរស្វែងរកការព្យាបាលពីគ្រូពេទ្យភ្លាម៕