ការថប់អារម្មណ៍គឺជាអារម្មណ៍ធម្មតាមួយដែលមនុស្សតែងតែមាននៅពេលពួកគេប្រឈមនឹងអ្វីមួយដែលគ្រោះថ្នាក់ ពិបាក អាម៉ាសមុខ ឬតានតឹងខ្លាំង។ ការប្រឡង ការសម្ភាសការងារ ការនិយាយនៅចំពោះមុខមនុស្សជាច្រើន ការសិក្សាអ្វីដែលថ្មីៗ សុទ្ធតែធ្វើអោយមនុស្សមានការថប់អារម្មណ៍ជានិច្ច។ ចង្វាក់ជីពចររបស់អ្នកប្រហែលជាដើរលឿនជាងធម្មតា។
អារម្មណ៍ដែលថប់ៗក្នុងស្ថានភាពទាំងនេះគឺជារឿងធម្មតាទេ ហើយវាពិតជាមានប្រយោជន៍ដោយសារតែវាអាចលើទឹកចិត្តដល់អ្នកក្នុងការផ្តោតអារម្មណ៍លើអ្វីមួយ។ ប៉ុន្តែបញ្ហាថប់អារម្មណ៍ខ្លាំងក្លាអាចរំខានដល់ការងារប្រចាំថ្ងៃជាច្រើន។
១ តើការថប់អារម្មណ៍បណ្តាលមកពីអ្វីខ្លះ?
នៅពេលអ្នកស្ថិតក្នុងស្ថានភាពមួយដែលអ្នកមានអារម្មណ៍ថាមិនស្រួល អ្នកប្រហែលជាអាចមានបញ្ហាដូចជា៖
- បេះដូងដើរញាប់
- ដកដង្ហើមញាប់
- បែកញើសបាតដៃ
- តឹងសាច់ដុំ
- ឈឺក្រពះ
- ចេះតែចង់ទៅបង្គន់
សញ្ញាអស់ទាំងនេះគឺជាការឆ្លើយតប Fight or Flight ដែលវាបានកើតឡើងជាយូរណាស់មកហើយ ព្រមទាំងមានប្រយោជន៍នៅពេលមនុស្សគួរតែចៀសវាងអ្វីមួយខ្លាំង។ ឥឡូវនេះវាមានប្រយោជន៍ក្នុងការផ្តល់អោយអ្នកនូវការលើកទឹកចិត្ត ធ្វើសកម្មភាព (Fight) ឬដើរទៅណាអោយឆ្ងាយ (Flight)។
ការថប់អារម្មណ៍ធម្មតាៗជាប្រចាំពិតជារឿងមួយមានប្រយោជន៍ ព្រោះវាធ្វើអោយអ្នកគិតអំពីការធ្វើអ្វីមួយដែលកំពុងកើតមាននៅជុំវិញអ្នក។
ពេលខ្លះការឆ្លើយតបជា Fight or Flight របស់មនុស្សអាចទៅជាខ្លាំងក្លាបាន ដោយសារតែកត្តាជាច្រើន ដូចជា៖
- អំពើហិង្សា
- ការបាក់បែកឆ្អឹង ដូចជាគ្រោះថ្នាក់ចរាចរណ៍
- ទំនាក់ទំនងមានបញ្ហា
- អារម្មណ៍ដែលត្រូវបានគេរើសអើង
- ឥរិយាបទ
- ហ្សែន
- ជាតិគីមីក្នុងខួរក្បាល
ប្រសិនបើអ្នកចង់និយាយប្រាប់នរណាម្នាក់អំពីការថប់អារម្មណ៍ ចូរមើលចំនុចមួយ ចំនួនដូចខាង ក្រោមនេះ។
ការថប់អារម្មណ៍មិនធម្មតា
ការថប់អារម្មណ៍មិនធម្មតាកើតឡើងនៅពេលអារម្មណ៍នៃការថប់ៗនោះកើតមានច្រើនដង ទោះបីជាគ្មានមូលហេតុអ្វីជាក់ស្តែងក៏ដោយ។ មនុស្សម្នាក់ប្រហែលជាអាចបន្ត នូវអារម្មណ៍ គ្មានផាសុខភាពយូរទៅមុខទៀតបាន។ បញ្ហានេះទំនងជាដឹងនៅពេលមាន អារម្មណ៍ភ័យ ខ្លាចកើតមានលើដំណើរជីវិតធម្មតា និងអាចអោយអ្នកជំងឺឈប់ធ្វើអ្វីដែលពួកគេចង់ធ្វើបាន។
អារម្មណ៍ដែលធ្វើអោយមានការថប់អារម្មណ៍ក្នុងកម្រិតខ្ពស់ត្រូវបានចែកចេញជាច្រើនប្រភេទ។ កាលណាអាចធ្វើរោគវិនិច្ឆ័យដឹងថាមនុស្សម្នាក់មានការថប់អារម្មណ៍មិនធម្មតាក្នុងប្រភេទណាមួយហើយ វាអាចជួយអោយពួកគេរកបាននូវមធ្យោបាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងការថប់ អារម្មណ៍មួយ នោះ។
២ តើការថប់អារម្មណ៍មិនធម្មតាបណ្តាលមកពីអ្វីខ្លះ?
ចំពោះមូលហេតុគឺមិនទៀងនោះទេ ហើយវាក៏មិនមែនជារឿងងាយក្នុងការរកអោយឃើញវាដែរ ហើយរឿងមួយចំនួនដែលធ្វើអោយមនុស្សមានបញ្ហាថប់អារម្មណ៍មិនធម្មតានោះមានដូចជា៖
- តពូជ៖ ការថប់អារម្មណ៍មិនធម្មតាច្រើនតែកើតទាំងគ្រួសារ ដោយសារតែហ្សែនពីឪពុក ឬម្តាយ។
- បុគ្គលិកលក្ខណៈមនុស្ស៖ មនុស្សដែលងាយនឹងកើតទុក្ខ អៀន និងមិនហ៊ានធ្វើអ្វីមួយ ទំនងជាអាចមានការថប់អារម្មណ៍ច្រើនជាងគេ។
- ភាពខុសគ្នានៃធាតុគីមីជីវសាស្ត្រក្នុងខួរក្បាលមនុស្ស
ការថប់អារម្មណ៍មិនធម្មតាទូទៅ
រោគសញ្ញាដ៏សំខាន់គឺថា មានការបារម្ភច្រើន និងជាប់រហូត ដែលជាហេតុនាំអោយពួកគេ មានអារម្មណ៍ញាប់ញ័រគ្រប់ពេល ពិបាកផ្ចង់អារម្មណ៍ ឆេវឆាវ តឹងសាច់ដុំ និងពិបាកដេក។ មនុស្សវ័យក្មេងប្រហែលជាមានការបារម្មណ៍អំពីការងារក្នុងសាលា ហាត់កីឡា ប្រឡងច្រើនពេក ទើបនាំអោយពួកគេមិនអាចធ្វើបានល្អសោះ។
៣ ការខ្លាចខុសពីធម្មតា
មនុស្សអាចធ្លាប់មានបទពិសោធន៍ភ័យខ្លាចតាមស្ថានភាពច្រើនប្រភេទ។ ពួកគេអាចមានរោគសញ្ញាលើរាងកាយដូចជា វិលមុខ ក្រហមស្បែក បេះដូងដើរញាប់ ពិបាកដកដង្ហើម បែកញើស ឈឺពោះ និងឈឺទ្រូង។
នៅពេលការភ័យខ្លាចរលត់បាត់អស់ វានឹងមានការភ័យខ្លាចមួយទៀតកើតមកវិញ ហើយវានឹងធ្វើអោយអ្នកជំងឺឈប់ធ្វើអ្វីៗដែលនាំអោយមានបញ្ហាខ្លាចកើតមាននោះទៀតដូចជា ចេញទៅខាងក្រៅផ្ទះ ឬទៅកន្លែងណាមួយដែលធ្វើអោយពួកគេខ្លាច។ មនុស្សវ័យក្មេងដែលមានបញ្ហាខ្លាចខុសទំនងប្រហែលជាមានការពិបាកពេលចេញឆ្ងាយពី់ឪពុកម្តាយ។
៤ ការខ្លាចពេលនៅតែម្នាក់ឯង
មនុស្សដែលខ្លាចបែបនេះតែងតែមានការបារម្ភខ្លាំងក្នុងស្ថានភាពណាមួយដែលយល់ថាជាអន្ទាក់ ឬគ្មានសុវត្ថិភាព។ មនុស្សម្នាក់ដែលមានអាការៈបែបនេះប្រហែលជានៅតែក្នុងផ្ទះ។ ខណៈពេលដែល ពួកគេមានការភ័យខ្លាច វាអាចធ្វើអោយប៉ះពាល់ ឬរំខានដល់ជីវិតរបស់ពួកគេខ្លាំងណាស់។
អ្នកដែលខ្លាចពេលនៅម្នាក់ឯងច្រើនតែមានអារម្មណ៍ចំពោះរាងកាយខ្លួនឯងថា ជីពចរ ឬចង្វាក់ដង្ហើម ចង្វាក់បេះដូងដើរលឿន ដែលជាហេតុធ្វើអោយពួកគេគិតថានេះជាការភ័យខ្លាចខុសពីធម្មតា។
ការបែងចែកនូវការថប់អារម្មណ៍ខុសពីធម្មតា
ប្រភេទនៃការថប់អារម្មណ៍ខុសពីធម្មតាគឺជាបញ្ហាជាច្រើនសម្រាប់កូនក្មេង និងមនុស្សវ័យក្មេង ដោយពួកគេប្រហែលជាមានអារម្មណ៍ថាមានទុក្ខកង្វលយ៉ាងខ្លាំងនៅពេលរៀនក្នុងថ្នាក់។ ពេលខ្លះពួកគេមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងថា មាននរណាម្នាក់នៅជិត ចង់សម្លាប់ ឬធ្វើឃាត។ ពួកគេប្រហែលជាប្រាប់អំពីការថប់អារម្មណ៍នោះតាមរយៈការយំ ឬរោគសញ្ញារាងកាយដូចជា ការឈឺពោះជាដើម ព្រមទាំងមានសុបិន្តអាក្រក់ទៀតផង។ ក្មេងទាំងនេះប្រហែលជាមិនព្រមទៅសាលារទេ ដោយសារតែការថប់អារម្មណ៍របស់ពួកគេ។
៥ ការភ័យខ្លាចខុសទំនង
ការភ័យខ្លាចខុសទំនងបែបនេះអាចរំខានដល់ជីវិតរស់នៅរបស់មនុស្សបាន។ មនុស្សភាគច្រើនខ្លាច ខ្លាំងចំពោះរបស់មួយចំនួនដូចជា ពីងពាង ពស់ ឬសកម្មភាពអ្វីដែលថ្មីៗដូចជាការចាប់ផ្តើមធ្វើការងារ ថ្មី។ ចំពោះអ្នកដែលខ្លាចពីងពាងខ្លាំងខុសទំនង ពួកគេនឹងប្រាប់ថាបើគ្មានពីងពាងសោះគឺល្អហើយ ប៉ុន្តែពួកគេអាចនឹងមានទុក្ខកង្វល់ខ្លាំង ព្រមទាំងខ្លាចស្ទើរតែចង់ស្លាប់ឯណោះ នៅពេលឃើញពីងពាង។ ការខ្លាចបែបនេះនឹងធ្វើអោយអ្នកជំងឺឈប់ធ្វើអ្វីៗទាំងអស់ដោយសារតែវត្តមានរបស់ពីងពាង។
៦ ខ្លាចសង្គម
មនុស្សដែលខ្លាចសង្គមតែងតែមានអារម្មណ៍អវិជ្ជមាន ឬគ្មានផាសុខភាពនៅពេលនៅជួបជុំ ឬឈរពីមុខមនុស្សជាច្រើននាក់។ មនុស្សវ័យក្មេងដែលខ្លាចសង្គមប្រហែលជាមិនចង់ទៅសាលារៀន ឬនិយាយជាមួយមនុស្សមានភេទខុសគ្នាឡើយ។
ចេះតែធ្វើអ្វីមួយដដែលៗដោយមិនធម្មតា
មនុស្សវ័យក្មេងដែលចេះតែធ្វើអ្វីមួយដដែលៗខុសទំនងគឺមិនចង់អោយមានបញ្ហាកើតឡើងលើរូបគេតាមរយៈការលាងដៃ ចាក់សោរ ឬសិតសក់ជាប់រហូត។ មនុស្សដែលមានបញ្ហាបែបនេះ ច្រើនតែមាន ការអៀនខ្មាសខ្លាំងណាស់ ហើយចេះតែចង់លាក់អាថ៌កំបាំងរបស់ខ្លួនពីអ្នកដទៃដោយការធ្វើអ្វីៗ ដដែលៗដោយមិនមែនធម្មតា។
៧ ស្រ្តេសមិនធម្មតាក្រោយទទួលរងនូវការប៉ះទង្គិច
មនុស្សដែលធ្លាប់មានការប៉ះទង្គិចខាងផ្លូវចិត្តដូចជា សង្គ្រាម គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាដូចជា ការចាប់រំលោភ ប្រហែលជានៅបន្តមានអារម្មណ៍ខ្លាចខុសទំនងតទៅទៀតក្រោយពីព្រឹត្តិការណ៍ នោះឈប់កើតឡើងហើយក៏ដោយ។ រឿងទុក្ខកង្វល់ទាំងនោះអាចតាមលងពួកគេ នៅក្នុងការយល់ សុបិន្តឃើញរឿងទាំងនោះ។
ដំណោះស្រាយចំពោះការថប់អារម្មណ៍ខុសពីធម្មតា
ជាធម្មតា មនុស្សដែលមានបញ្ហាថប់អារម្មណ៍ខុសពីធម្មតាមានការស្ទាក់ស្ទើរ យ៉ាងខ្លាំងក្នុងការស្វែង រកជំនួយដោយសារតែភាពអៀនខ្មាស់។ ពួកគេប្រហែលជាមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សគ្មាន តម្លៃអ្វីទាល់តែសោះ។
ការស្វែងរក និងយល់ព្រមនូវការជួយពីអ្នកដទៃអាចធ្វើអោយអ្នកមានអាការៈប្លែកច្រើន។ អ្នកអាចនិយាយជាមួយនរណាម្នាក់តាមទូរស័ព្ទ ជួបគ្រូពេទ្យ ឬអ្នកប្រឹក្សា។
ការសិក្សាអំពីការថប់អារម្មណ៍ខុសធម្មតាកាន់តែច្រើន ក៏អាចផ្តល់អោយអ្នកនូវការយល់ដឹង កាន់តែទូលំទូលាយបានដែរ ប៉ុន្តែរឿងនេះប្រហែលជាមិនគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអារម្មណ៍អ្នកទេ។
មានមធ្យោបាយជាច្រើនដែលប្រហែលជាអាចមានប្រយោជន៍សម្រាប់អ្នក៖
- ការប្រឹក្សា
- ការព្យាបាលអាកប្បកិរិយានៃការយល់ដឹង
- ការព្យាបាលទាំងគ្រួសារប្រហែលជាមានប្រយោជន៍អាស្រ័យទៅតាមអ្វីដែលពិបាក
- ផ្លាស់ប្តូរបរិយាកាសដូចជា ប្តូរសាលាថ្មី
- ប្រើវិធីបន្ធូរអារម្មណ៍
- ហាត់ប្រាណ
- ធ្វើអ្វីៗដែលអ្នកពេញចិត្តនឹងធ្វើ នោះនឹងមានប្រយោជន៍ដល់អ្នកកាន់តែខ្លាំងហើយ
- ប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្តអាចនឹងមានប្រយោជន៍
អ្វីដែលត្រូវធ្វើនៅពេលអ្នកគិតថាមិត្តរបស់អ្នកប្រហែលជាមានការថប់អារម្មណ៍ខុសពីធម្មតា
ចូរចងចាំថា មិត្តរបស់អ្នកមិនអាចជ្រើសរើសអ្វីដើម្បីបន្ថយការថប់អារម្មណ៍នោះបានទេ ហើយការនិយាយថា “កុំគិតច្រើនពេក” និង “មនុស្សទាំងអស់គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ” ក៏នឹងមិនមានប្រយោជន៍អ្វីដែរ។
ចូរលើកទឹកចិត្តដល់ពួកគេដើម្បីស្វែងរកជំនួយនៅពេលពួកគេមានបញ្ហាលើរាងកាយ ដូចជាមានជំងឺហឺត ឬបាក់បែកឆ្អឹង។ ប្រហែលជាអ្នកអាចយកអត្ថបទនេះអានអោយពួកគេស្តាប់ ឬអោយពួកគេអានតែម្តងទៅ។