ជឿឬអត់ដែលថា ភាគច្រើនខាងស្រីតែងតែបោះជំហានមុនក្នុងការបង្កើតជាក្តីស្រឡាញ់ ឬស្នេហា ប៉ុន្តែខាងប្រុសទៅវិញទេដែលមិនបានដឹង និងខកខានឱកាសនោះទៅវិញ។ ពួកគេច្រើនតែបង្ហាញនូវអាការៈជាច្រើនដែលបញ្ជាក់ថា ពួកគេចាប់អារម្មណ៍ និងស្រឡាញ់អ្នក។ អាការៈដែលអ្នកមិនធ្លាប់គិតដល់ ប៉ុន្តែការពិតនោះគឺវាបានកើតឡើងរួចទៅហើយ ហើយអ្នកទេដែលមិនចាប់អារម្មណ៍។
ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបង្ហាញថា មនុស្សស្រីម្នាក់នោះចង់បង្កើតក្តីស្រឡាញ់ជាមួយអ្នក ប៉ុន្តែអ្នកបែរជាមិនបានដឹង៖
នាងពិតជាមិនអីទេនៅពេលមកកន្លែងអ្នកតែឯង
ចូរធ្វើតេស្តខ្លួនឯងមើលថា បើសិនជាអ្នកនៅបារម្ភក្រែងថានាងចូលចិត្តអ្នកឬអត់នោះ តើនាងអាចសុកចិត្តចំណាយពេលមកជួយអ្នកដល់កន្លែងតែម្នាក់ឯងដោយគ្មានការសង្ស័យអ្វីដែរទេ?
មិត្តរបស់នាងគឺជាមិត្តរបស់អ្នក
នេះគឺជាសញ្ញាច្បាស់មួយដែលថា នាងបានចូលក្នុងជីវិតអ្នកហើយបើសិនជានាងមានអារម្មណ៍ថាមានផាសុកភាពក្នុងការណែនាំអ្នកឲ្យមិត្តរបស់នាងស្គាល់គ្រប់គ្នា។
អ្នកក៏ជាមិត្តភក្តិរបស់នាងក្នុងម៉ោង៣ភ្លឺដែរ
ពេលវេលាដ៏ចម្លែកៗចន្លោះម៉ោង១ ទៅម៉ោង ៦ភ្លឺ ហើយក៏ជាពេលវេលាសម្រាប់បង្កើតភាពស្និទ្ធស្នាលបំផុតដែរ។ នៅពេលនាងផ្ញើរសា ឬខលទៅអ្នកក្នុងពេលវេលានេះ មានន័យថានាងបានរៀបចំខ្លួនក្នុងការឈានដល់មួយជំហានទៀតដើម្បីអាចនៅជាមួយអ្នកហើយ។
នាងមានភាពទន់ខ្សោយបំផុតពេលនៅជាមួយអ្នក
បើសិនជានាងកំពុងតែធ្វើរឿងកំប្លែងដែលពិបាកនឹងសើចបានជាមួយអ្នក និងធ្វើឲ្យអ្នកសើចចំពោះរូបនាង នោះហើយគឺជានារីដែលល្អ ហើយអ្នកក៏អាចនឹងរៀបការជាមួយនាងបានដែរ។
នាងសម្លឹងមើលអ្នក
នៅពេលមនុស្សស្រីចូលក្នុងជីវិតមនុស្សប្រុសម្នាក់ហើយ រាល់ការប៉ះពាល់ខាងរាងកាយគឺមិនគ្រប់គ្រាន់នឹងការបង្ហាញទឹកមុខអៀនខ្មាសចំពោះនាងផងជាពិសេសនៅពេលសម្លឹងមើលមុខគ្នាម្តងៗ។
សញ្ញាដែលមិនបាច់និយាយឲ្យដឹង
បើសិនជានាងនឹកអ្នកគ្រប់ពេល និងធ្វើឲ្យអ្នកមានអារម្មណ៍ពិសេស មានន័យថានាងមានការចាប់ចិត្តយ៉ាងខ្លាំងចំពោះអ្នកហើយ។
នាងប្រាប់អ្នកនូវបទពិសោធន៍របស់នាងកាលពីមុនៗ
នាងនឹងឲ្យអ្នកដឹងអំពីបទពិសោធន៍ខាងផ្លូវភេទមុនៗរបស់នាង ហើយក៏ប្រាប់អ្នកអំពីការស្រមៃចង់បានរបស់នាងដែរ ដូច្នេះអ្នកគួរតែចាប់អារម្មណ៍សញ្ញាដ៏ពិសេសមួយនេះផង។
នាងសរសើរអ្នកមិនដាច់
បើសិនជានាងសរសើរអ្នកដូចម្តាយអ្នកសរសើរអ្នកដែរនោះ មានន័យថា នាងពិតជាសង្សារដ៏ល្អបំផុតសម្រាប់អ្នកហើយ៕
ប្រែសម្រួល៖ Mr. Shuriken
ប្រភព៖ sarcasm.co