ប្រសិនជាអ្នកមិនចង់ឲ្យមនោសញ្ចេតនាអ្នកជួបនឹងបញ្ហា អ្នកមិនគួរចេះដឹងរឿងទាំង៣នេះរបស់បុរសឡើយ។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរទៅគ្រប់គ្រងរាល់សកម្មភាពរបស់បុរសឡើយ ព្រោះគេមានការងារ មានចំណង់ចំណូលចិត្ត មានរឿងដែលគេត្រូវធ្វើ។ ដូចនេះ អ្នកមិនគួរទៅខ្វាយខ្វល់នឹងរឿងទាំងនោះឡើយ ព្រោះមានតែធ្វើឲ្យអ្នកទាំងពីរឈ្លោះគ្នាតែប៉ុណ្ណោះ។ អ្នកគួរតែទុកចន្លោះសម្រាប់គេ ឲ្យធ្វើរឿងដែលគេចង់ ទើបអ្នកអាចនៅជាមួយគ្នាបានយូរ។
2. អ្នកមិនគួរទៅគ្រប់គ្រងប្រាក់របស់បុរសឡើយ ព្រោះគេជាអ្នករកចំណូលដែលជារបស់ខ្លួន។ ដូចនេះ គេមានសិទ្ធចាយ ដោយមិនចាំបាច់រាយការណ៍ប្រាប់អ្នក។ នៅពេលដែលអ្នកមិនទៅពាក់ព័ន្ធនឹងរឿងប្រាក់របស់គេ នោះអ្នកទាំងពីរនឹងមិនសូវឈ្លោះគ្នាឡើយ ដោយអាចជួយរក្សាកម្តៅនៃមនោសញ្ចេតនាអ្នកបាន។
3. អ្នកមិនគួរទៅលួចឆែកប្រអប់សាររបស់គេឡើយ ព្រោះវាអាចខុសនឹងក្រមសីលធម៌។ ម្យ៉ាងទៀត នៅពេលដែលគេដឹង គេនឹងអាចមិនសប្បាយចិត្តជាខ្លាំង។ ដូចនេះ រឿងអាថ៌កំបាំងរបស់គេ អ្នកមិនគួរទៅចេះដឹងច្រើននោះទេ ព្រោះអាចធ្វើឲ្យគេមិនពេញចិត្តបាន។ អ្នកគួរតែរក្សាចិត្តធម្មតា និងចិត្តដែលជឿជាក់ទៅលើគេ ទើបអាចធ្វើឲ្យអ្នកទាំងពីរអាចដើរទៅមុខជាមួយគ្នាបាន៕