យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Indepenent បានឲ្យដឹងថា ជំងឺមហារីកក្រពេញប្រូស្តាតអាចជាជំងឺកាមរោគមួយដែលបង្កឡើងដោយការបង្ករោគដែលកើតឡើងជាញឹកញាប់ណាមួយ។ អ្នកស្រាវជ្រាវបានរកឃើញអំណះអំណាងមួយនៃទំនាក់ទំនងរវាងជំងឺមហារីក និងជំងឺទ្រីកូម៉ូណាស ដែលជាការបង្ករោគដោយប៉ារ៉ាសិតមួយប្រភេទ ឆ្លងតាមរយៈការរួមភេទដោយមិនបានការពារ។
ការសិក្សាតាមមន្ទីរពិសោធន៍មួយប្រភេទបានរកឃើញថា ប៉ារ៉ាសិតនេះមានការផលិតប្រូតេអ៊ីនមួួយដែលស្រដៀងគ្នានឹងប្រូតេអ៊ីនរបស់មនុស្សដែលមាននាទីសំខាន់សម្រាប់មុខងារប្រព័ន្ធភាពស៊ាំ។ យ៉ាងណាមិញ ប្រូតេអ៊ីនរបស់មនុស្សត្រូវបានគេបង្ហាញថា ចូលរួមក្នុងការលូតលាស់របស់មហារីក ហើយក៏ធ្វើឲ្យមានការរលាកផងដែរ។ នេះគឺជាការបារម្ភដ៏ធំមួយដោយសារតែ ជំងឺទ្រីកូម៉ូណាសធ្វើឲ្យមានជំងឺដោយមិនបង្ករោគសញ្ញាអ្វីកត់សម្គាល់រហូតដល់ ៥០ភាគរយឯណោះលើមនុស្សប្រុស។ បន្ទាប់មក បុរសទាំងនេះអាចនឹងជាប្រធានបទឆ្ពោះទៅរកការរលាករ៉ាំរ៉ៃដោយមិនដឹងខ្លួន។
ការសិក្សាបានរកឃើញថា ក្នុងការសិក្សានៅមន្ទីរពិសោធន៍ ប្រូតេអ៊ីនដែលកើតចេញពីប៉ារ៉ាសិតបានដើរតួនាទីជាកោសិកាគ្រាប់ឈាមមនុស្ស ហើយកោសិកាដុំសាច់ស្លូត និងមហារីកក៏មានលក្ខណៈស្រដៀងគ្នានឹងប្រូតេអ៊ីនរបស់មនុស្សដែរ។ អ្នកស្រាវជ្រាវបានធ្វើសេចក្តីសន្និដ្ឋានថា ការបង្ករោគជាមួយនឹងប៉ារ៉ាសិត ក្នុងការផ្សំគ្នាជាមួយគ្នានឹងកត្តាផ្សេងៗទៀត ប្រហែលជាជម្រុញឲ្យមានការរលាក ដែលឈានទៅរកលូតលាស់មហារីកបាន។
យកល្អគួរតែកត់សម្គាល់ថា ការសិក្សាដ៏លឿនមួយនេះមិនបានបញ្ចូលនូវបុរសទាំងលាយណាដែលមានជំងឺក្រពេញប្រូស្តាតរីកធំឬមហារីកក្រពេញប្រូស្តាតឡើយ។ ការសិក្សាបន្ថែមនឹងត្រូវតែធ្វើទៀតដើម្បីចង់ដឹងថាតើវាមានទំនាក់ទំនងគ្នាច្បាស់លាស់ឬអត់រវាងជំងឺទ្រីកូម៉ូណាស និងមហារីកក្រពេញប្រូស្តាត៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk