យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Mail Online បានឲ្យដឹងថា វីតាមីន D មិនបានការពារជំងឺភ្លេចភ្លាំងឡើយ។ ដំណឹងនេះត្រូវបានធ្វើឡើងតាមរយៈការរំលឹកឡើងវិញមួយទៅលើការស្រាវពីមុនដែលស្រាវជ្រាវពីឥទ្ធិពលរបស់វីតាមីន D ទៅលើជំងឺសរសៃប្រសាទ។
អ្នកស្រាវជ្រាវបានចាប់អារម្មណ៍ជាពិសេសទៅលើជំងឺភ្លេចភ្លាំង ជំងឺសរសៃបញ្ជាសរសៃប្រសាទ ជំងឺក្រិនច្រើនកន្លែង និងជំងឺ Parkinson’s។ ពួកគេបានខិតខំស្វែងរកអំណះអំណាងគ្រប់យ៉ាងទាំងឥទ្ធិពលនៃថ្នាំបំប៉នវីតាមីន D ឬការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ (ដែលវាអាចជួយភ្ញោចដល់ការផលិតរបស់វីតាមីន D)។
តាមពិតទៅ ការសិក្សាស្រាវជ្រាវជាច្រើនត្រូវបានធ្វើឡើងតែលើសត្វកណ្តុរ ហើយយើងក៏មិនបានដឹងថាលទ្ធផលដែលចេញមកអាចប្រើដូចគ្នាលើមនុស្សឬអត់ឡើយ។ យើងដឹងថា វីទាមីន D នឹងជួយថែរក្សាឆ្អឹង ធ្មេញនិងសាច់ដុំឲ្យមានសុខភាពល្អ។ ប៉ុន្តែដោយផ្អែកទៅលើការស្រាវជ្រាវដែលអាចរកបាន យើងមិនអាចនិយាយថា តើវីតាមីន D គឺពិតជាល្អចំពោះខួរក្បាលឬអត់ឡើយ៕