ក្បូនណែនាំពិនិត្យរកមើលជំងឺមហារីកពោះវៀនធំថ្មីរបស់ American Cancer Society បានណែនាំថា មនុស្សដែលស្ថិតក្នុងការប្រឈមមុខជាមធ្យមគួរចាប់ផ្តើមពិនិត្យនៅអាយុ ៤៥ឆ្នាំ ហើយការណែនាំពីមុនគឺឲ្យធ្វើក្នុងអាយុ ៥០ឆ្នាំ។
ការពិនិត្យនេះគួរតែចាប់ផ្តើមលឿនចំពោះអ្នកដែលមានការប្រឈមខ្ពស់នឹងជំងឺមហារីកប្រភេទនេះ។ កត្តាប្រឈមមុខដើម្បីធ្វើការពិនិត្យរកមើលជំងឺមហារីកពោះវៀនធំឲ្យកាន់តែលឿននោះមានដូចជា៖
- ធ្លាប់មានប្រវត្តិផ្ទាល់ខ្លួន ឬក្រុមគ្រួសារកើតជំងឺមហារីកពោះវៀនធំ ឬមានប្រភេទដុំសាច់ Polyps
- ធ្លាប់មានប្រវត្តិកើតជំងឺរលាកពោះវៀនខ្លួនឯងដូចជា ជំងឺ Ulcerative Colitis ឬ Crohn’s Disease។
- ធ្លាប់មានប្រវត្តិខ្លួនឯងបាញ់កម្មរស្មីផ្ទាល់នៅលើពោះ ឬតំបន់អាងត្រគាក់ដើម្បីព្យាបាលជំងឺមហារីកណាមួយ៕