អ្នកស្រឡាញ់គាត់ ឬស្អប់គាត់ គឺមិនអាចបន្ទោសគាត់ត្រង់ថាចូលចិត្តនូវអ្វីដែលគាត់ចូលចិត្តលើមនុស្សស្រីបានទេ។ ជាពិសេស នៅពេលអ្នករកឃើញថាអ្វីដែលគាត់ចូលចិត្តចំពោះមនុស្សស្រីម្នាក់ប្រហែលជាមិនមែនដោយសារតែគាត់ផ្ទាល់ផង។
វាមិនមានអ្វីជាអាថ៌កំបាំងឡើយដែលបុរសមានការចូលចិត្តលើមនុស្សស្រី ប៉ុន្តែខណៈពេលដែលអ្នកគិតថា ពួកគេសុទ្ធតែចូលចិត្តស្ត្រីដែលមានសក់វែងជាមួយនឹងជើងវែងៗដែរនោះ វាប្រហែលជាអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលបានដោយដឹងថា បុរសខ្លះអាចចាប់អារម្មណ៍លើមនុស្សស្រីត្រង់អ្វីផ្សេងវិញ។
ជាក់ស្តែង អ្នកវិទ្យាសាស្ត្របានប្រាប់ថា បុរសដែលកំពុងតែមើលចំណុចទាំងអស់ខាងក្រោមនេះរបស់ស្ត្រីអាចបញ្ជាក់ថា ស្ត្រីទាំងនោះមានភាពទាក់ទាញបំផុតហើយ។ តើអ្វីទៅជាភាពទាក់ទាញរបស់ស្ត្រីដែលធ្វើឲ្យបុរសស្ទើរតែគ្រប់គ្នាឆ្លួកវង្វេង?
ត្រគាក
យោងទៅតាមសារព័ត៌មាន The Journal Personality and Social Psychology បានឲ្យដឹងថា ភាគរយដ៏ធំបំផុតមួយដែលបុរសប្រាប់ថាទាក់ទាញបំផុតចំពោះមនុស្សស្រីគឺមានចង្កេះនិងត្រគាកតូច។ ចូរចាំថា ការដែលស្ត្រីមានត្រគាក និងចង្កេះក្នុងទំហំល្អមួយនឹងល្អសម្រាប់ការមានផ្ទៃពោះ និងសម្រាលកូន។
ភាពស៊ីមេទ្រីគ្នា
មនុស្សប្រុសចូលចិត្តមើលស្ត្រីដែលមានភាពស៊ីមេទ្រីគ្នាចំពោះរាងកាយរបស់នាង ជាពិសេសមុខតែម្តង។ ភាពស៊ីមេទ្រីនេះគឺជាសញ្ញានៃភាពស្រស់ស្អាត និងហ្សែនដែលល្អ ហើយនៅពេលស្ត្រីម្នាក់មានភាពស៊ីមេទ្រីគ្នាល្អ នាងច្រើនតែត្រូវបានមនុស្សជុំវិញខ្លួនសរសើរថា ស្រស់ស្អាតខ្លាំង មានសុខភាពល្អ ហើយក៏ជាអ្វីដែលបុរសគ្រប់រូបចង់បានដែរ។
សក់វែង
មនុស្សប្រុសតែងចាប់អារម្មណ៍ស្ត្រីដែលមានសក់វែង ដោយមិនគិតអំពីពណ៌នោះទេ ព្រោះវាជាអ្វីដែលមានភាពទាក់ទាញជាងស្ត្រីសក់ខ្លី។ យោងទោតាមការសង្កេតមួយរបស់សារព័ត៌មាន Human Nature បានឲ្យដឹងថា កាលណាសក់ស្ត្រីកាន់តែវែងកាន់តែមានភាពទាក់ទាញដល់មនុស្សប្រុស។
បន្ថែមពណ៌ក្រហម
ស្ត្រីដែលលាបបបូរមាត់ពណ៌ក្រហមរយៈពេលយូរហើយចេញទៅខាងក្រៅផ្ទះ គឺជាហេតុផលដ៏ល្អមួយហើយ។ យោងទៅតាមវិទ្យាសាស្ត្រ មនុស្សប្រុសតែងតែចាប់អារម្មណ៍ខ្លាំងទៅលើពណ៌ក្រហម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺថា បុរសក៏ចាប់អារម្មណ៍ទៅលើបុរសដូចគ្នាដែលប្រើអ្វីពណ៌ក្រហមដែរ។ ពណ៌ក្រហមគឺជាពណ៌នៃសេចក្តីស្រឡាញ់ និងជាប់ទាក់ទងនឹងអ្វីដែលទាក់ទងនឹងការរួមភេទផងដែរ។
ក្លិន
មនុស្សប្រុសមានប្រតិកម្មនឹងរបៀបដែលស្ត្រីបញ្ចេញក្លិនរបស់ពួកគេ ត្រង់ចំណុចនេះក៏មិនទាក់ទងនឹងអ្វីដែលមិនល្អដែរ។ ការស្រាវជ្រាវបានរកឃើញថា វដ្ដរដូវរបស់ស្ត្រីមានឥទ្ធិពលលើក្លិនដែលរាងកាយនាងផលិតចេញ។ បុរសយល់ថា ក្លិនដែលស្ត្រីផលិតចេញនោះគឺអាស្រ័យទៅតាមពេលវេលាដែលនាងមករដូវដែរ។ មនុស្សគ្រប់គ្នាមានការផលិតក្លិនខុសៗគ្នា ហើយអ្នកខ្លះមានក្លិនល្អ និងខ្លះទៀតមិនល្អដែរ តែវាជារបៀបដែលបង្ហាញអំពីអារម្មណ៍ទាក់ទាញមួយសម្រាប់ស្ត្រី។
ភ្នែក
ភាពទាក់ទាញបំផុតដែលបុរសទទួលបានពីស្ត្រីគឺភ្នែករបស់នាងតែម្តង។ បុរសចូលចិត្តស្ត្រីដែលមានភ្នែកធំៗ ភ្នែកភ្លឺថ្លាដោយសារតែវាជាសញ្ញាបញ្ជាក់អំពីសុខភាពល្អ និងភាពជាយុវវ័យ។ រឿងនេះមិនគិតអំពីពណ៌របស់ភ្នែកឡើយ តែជាសញ្ញាបញ្ជាក់អំពីភាពភ្លឺថ្លានៃភ្នែកទាំងមូលតែម្តង។
សម្តីនិយាយពិរោះស្តាប់
វាមិនមែនជាការនិយាយតែអ្វីដែលអ្នកមើលឃើញទាំងអស់ទេ។ យោងតាមទស្សនាវដ្តី Smithsonian Magazine បានឲ្យដឹងថា បុរសគឺមានភាពទាក់ទាញចំពោះស្ត្រីដែលមានសម្លេងនិយាយធ្ងន់។ រឿងនេះគ្មានអ្វីគួរឆ្ងល់ទេដែលថា គ្រប់សេវាកម្មនិយាយទូរស័ព្ទច្រើនតែបញ្ចូលសម្លេងរបស់មនុស្សស្រី។
បបូរមាត់
ពណ៌របស់បបូរមាត់គឺជាចំណុចមួយសំខាន់ ប៉ុន្តែមិនមែនមានតែមួយនេះឡើយ។ យោងទៅតាមការសិក្សារបស់សាកលវិទ្យាល័យ Manchester បានរកឃើញថា បុរសបានចំណាយពេលពាក់កណ្តាលនៃការទំនាក់ទំនងរបស់គេទៅប្រើលើការសម្លឹងមើលបបូរមាត់របស់ស្ត្រី។ ស្ត្រីដែលមានបបូរមាត់ពេញល្អជាទូទៅត្រូវបានគេមើលឃើញថាមានភាពទាក់ទាញខាងផ្លូវភេទកាន់តែខ្លាំង៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ ideapod