ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ នៅពេលដែលអ្នកចេញក្រៅ នឹងមានអ្នកដទៃជួយអ្នកផ្នែកប្រាក់ ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៤។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នចំពោះមនុស្សដែលនៅជុំវិញខ្លួន ទើបមិនមានទ្រព្យបាត់បង់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៥។
ឆ្នាំខាល
ថ្ងៃនេះ អ្នកនឹងអាចចំណាយច្រើនជាងការរំពឹង ដូចនេះ ក្រោយពេលដែលអ្នកចេញពីធ្វើការ អ្នកគួរតែត្រឡប់ទៅផ្ទះឲ្យលឿន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ២។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកប្រហែលជានឹងអាចទទួលបានផលពីការប្រឹងពីមុនមក។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៦។
ឆ្នាំរោង
ថ្ងៃនេះ អ្នកមិនគួរឲ្យអ្នកដទៃខ្ចីប្រាក់ដោយងាយនោះទេ ព្រោះអាចកើតមានបញ្ហា។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៤។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកនឹងអាចទទួលបានចំណូលខ្ពស់ចូលមក។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ០។
ឆ្នាំមមី
ថ្ងៃនេះ លាភផ្នែកទ្រព្យអ្នកមិនសូវល្អទេ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការចាយវាយ។ ពណ៌សំណាង គឺពណ៌អង្ករ។ លេខសំណាង គឺលេខ២។
ឆ្នាំមមែ
ថ្ងៃនេះ មិនថាអ្នកជួបនឹងបញ្ហាអ្វីទេ គួរតែរក្សាចិត្តឲ្យស្ងប់ ដើម្បីដោះស្រាយ។ ពណ៌សំណាង គឺពណ៌ខ្មៅ។ លេខសំណាង គឺលេខ៦។
ឆ្នាំវក
ថ្ងៃនេះ អ្នកគួរតែប្រមូលអារម្មណ៍ឲ្យមូល ទើបទ្រព្យអាចចូលមកបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។
ឆ្នាំរកា
ថ្ងៃនេះ អ្នកនឹងអាចចំណេញបានយ៉ាងខ្ពស់ចូលមកជាមិនខានឡើយ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៣។
ឆ្នាំច
ថ្ងៃនេះ ទ្រព្យអ្នកនឹងអាចហូរចេញក្រៅដោយមិនដឹងខ្លួន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ១។
ឆ្នាំកុរ
ថ្ងៃនេះ អ្នកនឹងអាចគេចផុតពីឧបសគ្គទាំងឡាយ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៨៕